Khmer Dictionary: ម៉ូងគ្រុំ
Chuon Nath's Khmer-Khmer Dictionary
-
ម៉ូងគ្រុំ
( ន.នាមសព្ទ )
ឈ្មោះភ្លេងបុរាណមួយវង់ មានស្គរធំមួយ (ស្គរនោះមានធ្លុះបន្តិច), មានគងមួយវង់, មានស្រឡៃតូចមួយ, មានគងធំ (គងមូង) មួយ, មានឫស្សីកំបែកមួយកំណាត់ មានអ្នកភ្លេងតែត្រឹម ៣ នាក់គឺ ម្នាក់វាយគងវង់, ម្នាក់ផ្លុំស្រឡៃតូច, ម្នាក់ទៀតវាយស្គរធំផង វាយគងធំផង វាយឫស្សីកំបែកផង (វាយគោះឲ្យមានសូរស័ព្ទរណ្ដំ); ខ្មែរប្រើភ្លេងនេះចំពោះតែក្នុងពិធីបុណ្យតម្កល់សពឬបុណ្យឈាបនកិច្ច : ភ្លេងម៉ូងគ្រុំ, ក្នុងសម័យឥឡូវ, មានមិនគ្រប់ខែត្រទេ អ្នកខែត្រខ្លះមិនដែលស្គាល់មិនដែលឮសូរសព្ទភ្លេងនេះសោះឡើយ (ហៅថា ភ្លេងកន្ទាំមីង ឬ ទាំមីង ក៏បាន, ភ្លេងគងស្គរ ក៏បាន តាមទម្លាប់ហៅដោយខែត្រ-ស្រុក) ។
Headley's Khmer-English Dictionary
-
ម៉ូងគ្រុំ
( n )
[mooŋ krum]
orchestra composed mostly of percussion instruments and used during funeral ceremonies
See: កន្ទាំមីង, ទាំមីង, គងស្គរ