Khmer Dictionary: ភរ
Chuon Nath's Khmer-Khmer Dictionary
-
ភរ
( កិ.កិរិយាសព្ទ )
ពោលពាក្យមិនពិត, កុហក ។ គុ. ឬ កិ. វិ. ដែលមិនពិត, កុហក : មនុស្សភរ, សម្ដីភរ; និយាយភរ ។
- ភរភាយ ភររហាចរហតាមតែរួចពីមាត់ ។
- ភរភូត ឬ - ភូតភរ ភរទាំងស្រុង; ដែលសុទ្ធតែភរ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មនុស្សមេភរ ចេះតែកម្ទរ ភរឲ្យគេស្ដាប់ ភរទៅភរទៅ ត្រូវលង់ចំណាប់ អ្នកផងគេចាប់-ថ្នាក់ព្រោះតែភរ ។
-
ភរណី
( ន.នាមសព្ទ )
[ភៈរៈនី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះផ្កាយពួកមួយ (ព. ស. ហ.) ។
-
ភរណកម្ម
( ន.នាមសព្ទ )
[ភៈរៈណៈក័ម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--កម៌ន៑) ការចិញ្ចឹម; ការឈ្នួល : ធ្វើភរណកម្ម, ចិញ្ចឹមជីវិតដោយភរណកម្ម, ភរណកម្មរបស់កម្មករ ។
-
ភរិយា
( ន.នាមសព្ទ )
[ភៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភាយ៌ា) ស្រ្តីដែលស្វាមីត្រូវចិញ្ចឹម (ប្រពន្ធ) : ស្វាមីភរិយា, បុត្រភិរិយា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្ដី និង ប្រពន្ធ ទៀតផង ។
-
ភរិយាដ
( ន.នាមសព្ទ )
[ភៈរិយាត ]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(សំ.) (ភាយ៌ាដ) បុរសដែលព្រមឲ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ ដោយបែបបទជាស្រ្តីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឲ្យធ្វើជាស្ត្រីផ្កាមាស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នែអ្នកភរិយាដ ចូរខំខ្មីឃ្មាត បំពេញមុខការ ចូរកុំរវាត ចាកសីលាចារ ធ្វើស្រែចម្ការ លក់ដូរវិញទៅ !
-
ភរិយាដិក
( ន.នាមសព្ទ )
[ភៈ--]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(សំ.) (ភាយ៌ាដិក) បុរសអ្នកលុះក្នុងអំណាចភរិយា, មនុស្សអ្នកខ្លាចប្រពន្ធ គឺមនុស្សដែលប្រពន្ធត្រួតត្រាហែហៃលើជានិច្ច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃភរិយាដិក ចូរមានសំណឹក នឹកឃើញខ្លះទៅ សមចរិយា ជាធម៌ឥតសៅ ទោះប្រាជ្ញទោះខ្លៅ តែងកាន់រក្សា ។
-
ភរិយាតិក្រម
( ន.នាមសព្ទ )
[ភៈ--ក្រំ ]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(សំ.) (ភាយ៌ាតិក្រម ) ការប្រព្រឹត្តកន្លងចិត្តភរិយា, ការក្បត់ចិត្តប្រពន្ធ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ភរិយាតិក្រម ជាកម្មច្រឡំ ច្រឡូកដោយបាប អ្នកធ្វើអំពើ អរភ័យដរាប អរព្រោះតែច្រាប ភ័យព្រោះគេដឹង ។
Headley's Khmer-English Dictionary
-
ភរ
( v )
[pʰɔɔ]
- detail »
to lie; to deceive, cheat, swindle; to be untrue, false
-
ភរណកម្ម
( n )
[pʰeaʔreaʔnaʔkam]
- detail »
supporting, feeding
-
ភរណី
( n )
[pʰeaʔreaʔnii]
- detail »
ពហារានឭ្អិ (name of a constellation)
-
ភរិយា
( n )
[pʰeaʔriʔyie]
- detail »
wife
-
ភរិយាដ
( n )
[pʰeaʔriʔyiet]
- detail »
husband who allows or forces his wife to make a living as a prostitute
-
ភរិយាដិក
( n )
[pʰeaʔriʔyiedək]
- detail »
husband who is dominated by his wife, hen-pecked husband
-
ភរិយាតិក្រម
( n )
[pʰeaʔriʔyieteʔkrɑm]
- detail »
unfaithfulness toward one's wife, cheating on one's wife