Khmer Dictionary: ពោធិ៍
Chuon Nath's Khmer-Khmer Dictionary
-
ពោធិ៍
( ន.នាមសព្ទ )
[ពោ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ពោធិ) ឈើដែលព្រះមហាសត្វគង់អាស្រ័យក្នុងម្លប់ ទ្រង់ក៏បានត្រាស់ជាព្រះពុទ្ធ ។ ឈើដែលហៅថា ពោធិ៍ៗ សព្វថ្ងៃនេះ តាមឈ្មោះដើមហៅថា អស្សត្ថ ឬ អស្សត្ថព្រឹក្ស តែដោយហេតុដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងម្លប់នោះ ក៏ក្លាយឈ្មោះថា ពោធិ៍ ឬ ពោធិទ្រុម, ពោធិព្រឹក្ស រៀងមក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ៍បាយ ផង) ។
-
ពោធិ៍ធំ
[ពោ-- ]
មើលពាក្យ ពោធិ៍បាយ ។
-
ពោធិ៍ធ្លេ
( ន.នាមសព្ទ )
មើលក្នុងពាក្យ ពុតធ្លេ ។
-
ពោធិ៍បាយ
( ន.នាមសព្ទ )
[ពោ-- ]
អស្សត្ថព្រឹក្ស ។ ខ្មែរច្រើនហៅពោធិ៍មួយប្រភេទស្លឹកតូចៗថា ពោធិ៍បាយ; ពោធិ៍ដែលមានស្លឹកធំៗច្រើនហៅថា ពោធិ៍ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ៍ ផង) ។
-
ពោធិ៍សាត់
( ន.នាមសព្ទ )
[ពោ-- ]
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខែត្របាត់ដំបង ។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិតូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឲ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន ។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខែត្រហៅថា ខែត្រពោធិ៍សាត់ ។ ឈ្មោះក្រូចមួយប្រភេទ : ក្រូចពោធិ៍សាត់ ព្រោះក្រូចប្រភេទនេះកើតមាននៅខែត្រពោធិ៍សាត់ជាដំបូងបង្អស់ ។ (គួរកុំហៅថា ខែត្រពោធិសត្វ, ក្រូចពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរនេះមានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់) ។
Headley's Khmer-English Dictionary
-
ពោធិ៍
( n )
[pou]
- detail »
the sacred Bo tree (Ficus religiosa; the kind of tree under which the Buddha achieved enlightenment)
Reference: ដើមពោធិ៍