Khmer Dictionary: ប្រី
Chuon Nath's Khmer-Khmer Dictionary
-
ប្រី
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកពួកកក់ ប្រើក្រងប្រក់ផ្ទះឬគាបធ្វើជញ្ជាំងផ្ទះបាន : ច្រូតប្រី, ក្រងប្រី, ផ្ទះប្រក់ប្រី, ជញ្ជាំងប្រី (អ្នកស្រុកខ្លះហៅថា ប្រុយ ក៏មាន) ។
-
ប្រីជា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បរិជ្ញា; បរិញ្ញា) ប្រាជ្ញា; ការកំណត់ដឹង, សេចក្ដីដឹងច្បាស់លាស់, ការយល់ជាក់ ។
- ប្រីជាញាណ ប្រីជានិងញាណ ឬញាណដែលអាស្រ័យនឹងប្រីជា, សេចក្ដីដឹងព្រោះប្រីជា; (រ. ស.) : ព្រះប្រីជា ឬ ព្រះប្រីជាញាណ ។ សម្រាប់ប្រើជាឋានន្តរនៃមន្ត្រីខាងក្រុមរាជបណ្ឌិតក្នុងកម្ពុជរដ្ឋតាំងពីបុរាណសម័យរហូតមកជា : ព្រះជំនិតប្រីជា; ឧកញ៉ាសុត្តន្តប្រីជា, ឧកញ៉ា សុធម្មប្រីជា ។ល។
-
ប្រីតា
( ន.នាមសព្ទ )
[--ដា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រីត; បីត, បីតិត កិ. ឬ គុ. “ផឹក, ឆ្អែតចិត្តដោយអំណរដ៏វិសេសឬដែលផឹក; ដែលឆ្អែតចិត្តដោយអំណរដ៏វិសេស”) ដូចគ្នានឹង បីតិ ដែរ; ច្រើននិយាយថា ប្រីតាប្រាមោទ្យ គឺប្រីតានិងប្រាមោទ្យ (បីតិ និង បាមោជ្ជ) ។
Headley's Khmer-English Dictionary
-
ប្រី
( n )
[prəy]
- detail »
kind of high grass used for making thatched roofs and walls
-
ប្រីជា
( n )
[prəycie]
- detail »
intellect, intelligence, clear understanding; comprehension; clear consciousness, lucid mind
-
ប្រីតា
( n )
[prəytaa]
- detail »
joy, exultation, happiness, satisfaction