Khmer Dictionary: បណ្ដិប
Chuon Nath's Khmer-Khmer Dictionary
-
បណ្ដិប
( ន.នាមសព្ទ )
or បណ្ដឹប
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឲ្យអ្នកស្ដាប់ទទួលប្រតិបត្តិតាមដោយដាច់ខាតជាសម្ដីដែលអ្នកស្ដាប់ច្រើនតែពុំសូវគាប់ចិត្ត : បណ្ដិបម្ដាយច្រើនតែក្លាយជាទាស់ចិត្តកូន; បណ្ដិចម្ដាយឪពុកថាកុំឲ្យកូនតូចៗចុះងូតទឹកជ្រៅក្រែងវាលង់, វាច្រើនតែពុំសូវស្ដាប់ ។ ពាក្យកាព្យថា : ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្ដិបមេបា រែងថាពុំគាប់ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ ក្នុងសម័យតមក, មានអ្នកអក្សរសាស្ត្រខ្លះតែងកាព្យ បណ្ដិប នេះជា បណ្ដាំ ពីព្រោះពុំយល់អត្ថន័យរបស់ពាក្យ (បណ្ដិប) ។
Headley's Khmer-English Dictionary
-
បណ្ដិប
( n )
[bɑndəp]
- detail »
advice, admonition, warning; directions, instructions