Khmer Dictionary: ទ្រាប
Chuon Nath's Khmer-Khmer Dictionary
-
ទ្រាប
( ន.នាមសព្ទ )
បង្អែមធ្វើដោយអង្ករដំណើប ឬល្ង ជាដើម លាយកូរនឹងទឹកស្ករស្អិត រួចយកមកសង្កត់ជាផែនៗ : ទ្រាបលាជ, ទ្រាបល្ង, ទ្រាបបាយ ។
-
ទ្រាប
( កិ.កិរិយាសព្ទ )
ផ្កាប់មុខគ្របសង្កត់ពីលើ ឬសង្កត់ដោយបាតដៃលើកឈ្នក់ដាក់ផ្ទាប់ទៅផ្ទាល់នឹងផ្ទែភក់ក្នុងទឹក : ទ្រាបត្រី ។
Headley's Khmer-English Dictionary
-
ទ្រាប
( v )
[triep]
to squeeze; to clasp (to); to lean (on), to hold down with the hand, capture something by clapping the hand over it; to pounce upon
Eg. កុំទ្រាបលើសៀវភៅ: Do not lean on the book. -
ទ្រាប
( n )
[triep]
kind of cake made of sticky rice, coconut and sugar (usually eaten at funerals)
-
ទ្រាប់
( v )
[troap]
to line (a garment); to put underneath, spread out under; to patch up; to place something under something else (as a cushion, for protection)