Khmer Dictionary: ទៀប
Chuon Nath's Khmer-Khmer Dictionary
-
ទៀប
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ, ផ្លែទុំប្រើជាបង្អែមស្រស់, ទៀបមាន ៣ ប្រភេទគឺ ទៀបបាយឬទៀបសាច់ជ្រាយ មានផ្លែទុំសាច់ជ្រាយងាយរលេះ មានរសផ្អែមឈ្ងុយឆ្ងាញ់; ទៀបស្វិត ឬ ទៀបសាច់ស្វិត មានផ្លែប៉ុនគ្នានឹងទៀបបាយដែរ ប៉ុន្តែមានសាច់ស្វិត មិនងាយរលេះ ទុកបានយូរជាងទៀបបាយ មានរសផ្អែមខ្សោយបន្តិចជាងទៀបបាយ; ទៀបបន្លាឬទៀបទេស មានផ្លែធំច្រឡោ មានពកខ្ពស់ៗ ស្ទើរនឹងហៅថាបន្លាក៏បាន ប៉ុន្តែមិនស្រួចដល់មុតដៃទេ ផ្លែទុំមានសាច់ជ្រាយ មានរសជូរបន្តិចៗ បើដាំនៅដីល្អ មិនសូវជូរប៉ុន្មានទេ; ទៀបនេះមានពូជដំបូងមកពីបរទេស គេច្រើនហៅថា ទៀបបារាំង; តាមទម្លាប់ខ្មែរ, បើពូជដំណាំឬរបស់អ្វីដែលមកពីបរទេស គេច្រើនតែហៅថា...ទេស ដូចជា : ក្ទម្ពទេស, ចេកទេស, ដំឡូងទេស, សេះទេស, សំបួរទេស, សំពត់ទេស ជាដើម, ទៀបបន្លា នេះអ្នកខ្លះគេក៏ហៅ ទៀបទេស ដែរ ។
-
ទៀប
( អា. និ.អាយតនិបាត )
ជិត, ក្បែរ : ម៉ោង ៤ ទៀបភ្លឺ, ផ្ទះទៀបគ្នា ។
Headley's Khmer-English Dictionary
-
ទៀប
( n )
[tiep]
custard apple (Annona squamosa)
-
ទៀប
( adj )
[tiep]
to be near, close to.
-
ទៀប
( pvp )
[tiep]
nearly, almost, about to, on the point of
Eg. គាត់ទៀបនឹងចេញផុតពីផ្ទះនៅពេលដែលខ្ញុំទៅដល់: He was about to leave the house when I arrived. -
ទៀប
( n )
[tiep]
dish; saucer