Khmer Dictionary: ទើប
Chuon Nath's Khmer-Khmer Dictionary
-
ទើប
( និ.និបាតសព្ទ )
និបាតសព្ទជាសន្ធាន សម្រាប់និយាយបន្តសេចក្ដីដោយឡែក, ប្រើបន្តពីឃ្លាសេចក្ដីរបស់ពាក្យថា លុះតែ, ទាល់តែ, បើលុះតែ, កាលបើ..., ដូចជា : លុះតែគេសួរខ្ញុំ ទើបខ្ញុំឆ្លើយ; លុះតែឲ្យតម្លៃគ្រប់ទៅគេ ទើបគេឲ្យរបស់ទាំងនោះមកយើង; យប់ម៉ិញទាល់តែដល់ម៉ោង ៣ ទើបខ្ញុំទទួលទានដំណេក; បើលុះតែបងព្រមទៅ ទើបគេទៅទាំងអស់គ្នា; កាលបើយើងអញ្ជីញគេ ទើបគេនឹងមកទាំងអស់គ្នា ។ ទើបតែនឹង ឬទើបនឹង ជាសន្ធានប្រាប់អតីតកាលឈោងចូលមកអនាគត : គេមកជួបជុំយូរដែរហើយ បងឯងទើបតែនឹងមកដល់ក្រោយគេ; ខ្ញុំទើបនឹងមកពីខែត្រក្រៅ...។ ទើបបាន ជាសន្ធានប្រាប់បច្ចុប្បន្នកាល ជិតអនាគត : អើ, ធ្វើយ៉ាងហ្នឹងទើបបានពេញជាត្រូវ; បើលុះតែលោកគ្រូនាំថាមុន ទើបបានសិស្សទាំងអស់ថាតាមកើត...(ព. សា. ថា ទៈបាន ដូចជា : អឺ, ធ្វើអ៊ីចឹង ទៈបានពេញជាត្រូវ ! ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទៈបាន ទៀតផង) ។
Headley's Khmer-English Dictionary