Khmer Dictionary: ទល់
Chuon Nath's Khmer-Khmer Dictionary
-
ទល់
( កិ.កិរិយាសព្ទ )
ឃាំងឧច្ចារៈ, បស្សាវៈ គឺឃាំងអាចម៍, នោមឬមិនដើរខ្យល់ : ទល់មូត្រ, ទល់លាមក, ទល់ពោះ, ទល់ខ្យល់ ។
-
ទល់
( កិ.កិរិយាសព្ទ ) [ទល់ ] or ទឡ្ហ ( បា.បាលី ( បាលីភាសា ) )
(ទឡ “មាំ, ធ្វើឲ្យមាំ”) ទ្រពីក្រោមឲ្យមាំឲ្យរឹងប៉ឹងដោយចន្ទល់ : ទល់ផ្ទះ ។
-
ទល់ផ្អក
( កិ.កិរិយាសព្ទ )
ចុកពោះខ្លាំង, ស្រងល់ឆ្អល់ខ្លាំងក្នុងពោះឬក្នុងទ្រូងដោយបណ្ដាលមកពីធ្លាក់ឬលោតពីទីខ្ពស់ : មិត្រខ្ញុំធ្លាក់ពីលើផ្ទះ ទល់ផ្អកប៊ិះនឹងស្លាប់ ។
-
ទល់អង្រែ
( ន.នាមសព្ទ ) or រុញអង្រែ
ឈ្មោះល្បែងលេងសាកកម្លាំងគ្នា ដោយយកអង្រែមកទល់នឹងគ្រលៀនម្ខាងម្នាក់រុញទៅរុញមក : លេងទល់អង្រែ ឬ លេងរុញអង្រែ ។
Headley's Khmer-English Dictionary
-
ទល់
( v ) [tʊəl] - detail »
to support (from below), prop up; to secure; to confront; to frame / cover / support (with timbers)
-
ទល់
( v ) [tʊəl] - detail »
(of defecation or urination) to hold back / in, to be constipated
-
ទល់
( adj ) [tʊəl] - detail »
to be adjacent, against, facing, face to face, opposite; to be opposed to, at odds with.
-
ទល់
( conj ) [tʊəl] - detail »
until, up to
Eg. ប្រាំទល់នឹងមួយ: five to one