Khmer Dictionary: តំបន់
Chuon Nath's Khmer-Khmer Dictionary
-
តំបន់
( ន.នាមសព្ទ )
ទី; ប៉ែកដី; ប៉ែកព្រៃ ជាដើម : ក្នុងតំបន់មួយ, ដីមួយតំបន់; ព្រៃមួយតំបន់ ។ ទីស្ដីការរាជការមួយផ្នែកតូច មានសង្កាត់ប៉ុណ្ណោះៗ មានអ្នករាជការថ្នាក់លេខាធិការស្រុកម្នាក់ ឬនាយរាជតម្រួតម្នាក់ជាមេគ្រប់គ្រង ជាតំណាងអភិបាលស្រុក ក៏ហៅតំបន់ ដែរ : តំបន់អូររាំងឪ (ក្នុងស្រុកកោះសូទិន ខែត្រកំពង់ចាម), តំបន់ត្រាំខ្នារ (ក្នុងស្រុកបាទីខែត្រតាកែវ) ។ល។ មេតំបន់មួយៗ ហៅថា ចៅតំបន់ (កាលពីដើម តំបន់ នេះ អាចឲ្យសរសេរជា ដំបន់ ក៏បាន ប៉ុន្តែឥឡូវនេះត្រូវលែងប្រើ, ត្រូវសរសេរ ដំបន់ ចំពោះតែ វាយមួយដំបងត្រូវដំបន់យ៉ាងធ្ងន់ ឯណោះដោយឡែកទៅវិញ)។
Headley's Khmer-English Dictionary
-
តំបន់
( n )
[tɑmbɑn]
region, locality, district, section, zone; parcel of land; division, branch; post, point; field, sphere (under the KR regime the country was divided into zones and regions; a region was composed of several zones and a zone was composed of several districts; តំបន់ replaced ខេត្ត )