Khmer Dictionary: ឆាយា
Chuon Nath's Khmer-Khmer Dictionary
-
ឆាយា
( ន.នាមសព្ទ )
[ឆាយ៉ា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្រមោល, ម្លប់; រូប; លំអ; ពន្លឺ... ។ សំបុត្រសម្គាល់ខ្លួនសម្រាប់ភិក្ខុក្នុងសម័យសព្វថ្ងៃនេះ កាន់រក្សាទុកជាគ្រឿងអាងឲ្យដឹងថាកាលដែលខ្លួនលោកបំពេញឧបសម្បទានោះ សម្រេចញត្តិចតុត្ថកម្មវាចា នៅវេលាស្រមោលចម្រឹងឈើ ឬឫស្សី ដែលបោះជាគ្រឿងសម្គាល់នោះបានប៉ុន្មានជាន់; លុះតមក កំណត់យកនាឡិកា ប្រាប់ម៉ោងពេលជាជំនួសស្រមោល ហើយមានកត់ហេតុផេ្សងៗ មានថ្ងៃ ខែ ឆ្នាំ សករាជជាដើមផង; ក្នុងសម័យឥឡូវ សូម្បីសាមណេរក៏ឲ្យមានសំបុត្រនេះកាន់រក្សាខ្លួនដែរ (ហៅថា សង្ឃដីកា សម្រាប់ឲ្យសាមណេរកាន់ជាសម្គាល់) ។
-
ឆាយាធរ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកទ្រទ្រង់នូវពន្លឺ, ទ្រទ្រង់នូវស្រមោល (ព្រះចន្រ្ទ; កញ្ចក់) ។
-
ឆាយាបថ
( ន.នាមសព្ទ )
[--បត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្លូវនៃពន្លឺ (អាកាស) ។
-
ឆាយាភ្រឹត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឆាយាភ្ឫត៑) អ្នកកាន់នូវពន្លឺ, អ្នកមានពន្លឺ (ព្រះចន្ទ) ។
-
ឆាយាមិត្រ
( ន.នាមសព្ទ )
[--មិត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឆាយាមិត្ត) សំឡាញ់នៃស្រមោល, នៃម្លប់ (ឆត្រ) ។
-
ឆាយាល័ក្ខណ៍
( ន.នាមសព្ទ )
[ឆា-យ៉ា-ល័ក ]
( បា.បាលី ( បាលីភាសា ) )
(ឆាយាលក្ខណ) រូបថត : ព្រះឆាយាល័ក្ខណ៍ (រ. ស.) ។
Headley's Khmer-English Dictionary
-
ឆាយា
( n )
[cʰaayaa]
- detail »
shadow, shade; reflection
-
ឆាយា
( n )
[cʰaayaa]
- detail »
ornament, decoration
-
ឆាយា
( n )
[cʰaayaa]
- detail »
official religious name given to a Buddhist monk upon his ordination; monk's identification card
-
ឆាយា
( n )
[cʰaayaa]
- detail »
photography