Khmer Dictionary: គ្រោង
Chuon Nath's Khmer-Khmer Dictionary
-
គ្រោង
( កិ.កិរិយាសព្ទ )
ប្រុងទុក, រៀបចំទុកជាមុន : គ្រោងទេយ្យទានសម្រាប់ធ្វើបុណ្យ, គ្រោងថវិកាសម្រាប់ឆ្នាំថ្មី ។
-
គ្រោង
( ន.នាមសព្ទ )
រាង, សណ្ឋាន : គ្រោងផ្ទះ, គ្រោងឆ្អឹង (ហៅថា គម្រោង ក៏បាន) ។ ចានដែលធំជាងគេហៅ ចានគ្រោង; ក្ដាមមួយប្រភេទ ដែលធំៗ ហៅ ក្ដាមគ្រោង ។ កុកមួយប្រភេទ ដែលខ្ពស់ជាងកុកឯទៀត ក៏ហៅ កុកគ្រោង ដែរ, តែអ្នកស្រុកខ្លះ ហៅថា កុកស-ក ។
-
គ្រោង
( គុ.គុនសព្ទ )
ដែលខ្ពស់ស្រោងហួសខ្នាត, ដែលខ្ពស់ចង្រ្គោង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចង្គ្រោង ផង) ។
Headley's Khmer-English Dictionary
-
គ្រោង
( v )
[krouŋ]
to plan / draft, prepare in advance
-
គ្រោង
( n )
[krouŋ]
structure, shape, form, frame, framework; network
-
គ្រោង
( adj )
[krouŋ]
to be excessively high, towering, huge; enormous, immense