Khmer Dictionary: ជរា
Chuon Nath's Khmer-Khmer Dictionary
-
ជរា
( ន.នាមសព្ទ )
[ជៈរា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីគ្រាំគ្រា, ទ្រុឌទ្រោម, ទ្រម; ចំណាស់ ។ គុ. ដែលគ្រាំគ្រា, ដែលទ្រុឌទ្រោម, ទ្រម, ចាស់ ។ ជរាកាល (បា.) រោគក្អកចាស់, ជងឺក្អកបណ្ដាលឲ្យឆាប់ចាស់ ។
- ជរាទុក្ខ (--ទុក) ទុក្ខដែលកើតព្រោះជរា ។
- ជរាទុព្វលភាព (ទុប-ពៈលៈភាប; បា. ជរាទុព្វលភាវ ) ដំណើរថយកម្លាំងព្រោះជរា ។
- ជរាធម៌ (សំ., បា. ជរាធម្ម) ជរាជាធម្មតា ដែលអ្នកណាមួយ ឬអ្វីមួយ ក៏គេចវាងមិនផុត ។
- ជរាពាធ (--ពាត, បា. ជរា + អាពាធ> ជរាពាធ) ជំងឺចាស់ ។
- ជរាភាព (--ភាប, សំ. បា. ជរាភាវ) ភាវៈនៃជរា, កំណើតនៃជរា ។
- ជរាភិភូត គុ. (បា. ជរា + អភិភូត>ជរាភិភូត) ដែលជរាគ្របសង្កត់, ដែលធ្លាក់ចូលស៊ប់ក្នុងកណ្ដាប់ដៃជរាហើយ ។
- ជរាមច្ចុ (បា.,សំ. ជរាម្ឫត្យុ, ខ្មែរយើងប្រែក្លាយមកជា ជរាម្រឹត្យូវ) ជរានិងសេចក្ដីស្លាប់, ដំណើរស្លាប់ព្រោះជរា (ស្លាប់ព្រោះចាស់) ។
- ជរាម័យ (សំ. បា. ជរា+អាមយ) សេចក្ដីមិនសប្បាយ, ឈឺចាប់ព្រោះជរា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម័យ និងអនាម័យ) ។
- ជរាមរណៈ (--មៈរៈណៈ, សំ. បា. ជរាមរណ) សេចក្ដីគ្រាំគ្រានិងសេចក្ដីស្លាប់ ។
- ជរាម្រឹត្យូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជរាមច្ចុ) ។ ជរារោគ រោគជរា (ជំងឺចាស់) ។
- ជរាលក្ខណៈ (--ល័កខៈណៈ,បា. ជរាលក្ខណ, សំ. ជរាលក្សណ, ជរាលក្ស្មណ៌) គ្រឿងសម្គាល់របស់ជរា, គ្រឿងចំណាំឲ្យដឹងថា ជរា ដូចយ៉ាងសក់ស្កូវ, ធ្មេញបាក់ជាដើម ។
-
ជរា --
(មើលក្នុងពាក្យ ជរា)។
Headley's Khmer-English Dictionary
-
ជរា
( adj )
[ceaʔrie]
- detail »
to be aged, old; to be senile, decrepit.
-
ជរា
( n )
[ceaʔrie]
- detail »
old age; senility