Khmer Dictionary: គោម
Chuon Nath's Khmer-Khmer Dictionary
-
គោម
( ន.នាមសព្ទ )
ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែប ច្រើនយ៉ាង រូបរាងសណ្ឋានផ្សេងៗគ្នា, សម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ ; សម្រាប់ព្យួរ ហៅថា គោមព្យួរ ... ។
-
គោម
( ន.នាមសព្ទ )
ក្រឡាបួនជ្រុង ឬ ក្រឡាមានសណ្ឋានផ្សេងៗ ដែលមាននៅសំពត់ ឬនៅខ្លួនសត្វមានពស់ថ្លាន់ជាដើម ឬកឡាឥដ្ឋពណ៌ជាដើម : គោមហូល, គោមពស់ថ្លាន់ ។
-
គោម
( ន.នាមសព្ទ )
ឈ្មោះចានមួយយ៉ាងរាងក្រឡូម ធំជាងចានសម្ល : ចានគោម, សម្លមួយគោម ។
Headley's Khmer-English Dictionary
-
គោម
[koum]
n.lamp, lantern
-
គោម
( n )
[koum]
checkerboard pattern
-
គោម
( n )
[koum]
the reel of a រហាត់ or រង្វឹង (composed of an axle with X-shaped pieces at either end which are tied together at their ends with lengths of cord) [plate 2]
-
គោម
( n )
[koum]
kind of large bowl.
-
គោម
( clf )
[koum]
for bowlfuls
Eg. សំឡមួយគោម: large bowl of soup