Khmer Dictionary: គឺ
Chuon Nath's Khmer-Khmer Dictionary
-
គឺ
( និ.និបាតសព្ទ )
ពាក្យសម្រាប់និយាយខៃពាក្យ ខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នា ដើម្បីឲ្យច្បាស់ : សម្រានគឺដេក, មិនចាំគឺភ្លេច, មិនល្អគឺអាក្រក់, មិនចេះគឺល្ងង់ ។ ប្រាប់ដំណើរសម្រេចអំពើរបស់អ្នកធ្វើ មានសេចក្ដីថាដែល : ការនុ៎ះគឺខ្ញុំធ្វើ (=ការនុ៎ះដែលខ្ញុំធ្វើ) ។ សម្រាប់និយាយសរុប, ប្រមូលអ្វីៗដែលរួបរួម រាយឈ្មោះឲ្យឃើញតាមចំនួន : ឥរិយាបថមាន ៤ យ៉ាងគឺ ដើរ, ឈរ, អង្គុយ, ដេក; បើមិនប្រើពាក្យថា គឺ នឹងប្រើសរសេរគ្រឿងសំគាល់ ( : ) នេះជាជំនួសក៏បាន, ដូច្នេះឥរិយាបថមាន ៤ : ដើរ, ឈរ, អង្គុយ, ដេក, មានសេចក្ដីដូចគ្នានឹងពាក្យ គឺ ដែរ ។
-
គឺ
( ន.នាមសព្ទ )
( យ.យួន ( ភាសាយួន ) )
រង្វាស់សម្រាប់វាស់ឧស បណ្ដោយ ១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ ១ ម៉ែត្រ : ឧស ១ គឺ ។
-
គឺ
( ន.នាមសព្ទ )
ភ័ស្ដុតាងដែលមែន, ប្រាកដ, ជាក់ : ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់, សឹងមានឳពុកខ្ញុំជាគឺ ។
Headley's Khmer-English Dictionary
-
គឺ
( equative v. )
[kɨɨ]
be / is / was (equal to); to consist essentially of, be by nature; that is; as follows, namely (in some cases, គឺ is equivalent to the colon)conj introduces consequentive or resultative clausesយើងទៅទីឆ្ងាយគឺកាន់តែល្អ . We'll go far away; that will be much better. :: ហេតុអីបានជាគាត់ដឹង ? គឺបងជំរាបគាត់ . How did he find out? I told him. :: រស់នៅក្នុង ប្រទេសនេះអស់រយៈពេលប្រហែលជាពីរ ឆ្នាំជាមួយប្រជាជនកម្ពុជាមក គឺខ្ញុំបានដឹង ច្បាស់អំពីប្រទេសកម្ពុជានេះ . Having lived in this country for about two years with the Cambodian people has given me a clear understanding of Cambodia.
Eg. ឥរិយាបថមាន ៤ យ៉ាងគឺ ដើរ ឈរ អង្គុយ ដេក: There are four basic body positions: walking, standing, sitting, and lying. -
គឺ
( n )
[kɨɨ]
confirmation, corroboration, evidence, testimony; witness
Eg. ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់: They already have that person as a witness. -
គឺ
( n )
[kɨɨ]
unit of measurement for a stack of firewood (16 meters long X 1 meter high X 1 meter wide)
-
គឺ
( conj )
[kɨɨ]
introduces consequentive or resultative clauses
Eg. យើងទៅទីឆ្ងាយគឺកាន់តែល្អ: We'll go far away; that will be much better. :: ហេតុអីបានជាគាត់ដឹង ? គឺបងជំរាបគាត់ . How did he find out? I told him. :: រស់នៅក្នុង ប្រទេសនេះអស់រយៈពេលប្រហែលជាពីរ ឆ្នាំជាមួយប្រជាជនកម្ពុជាមក គឺខ្ញុំបានដឹង ច្បាស់អំពីប្រទេសកម្ពុជានេះ . Having lived in this country for about two years with the Cambodian people has given me a clear understanding of Cambodia.