Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ជាសិថិល ឃោសៈ, សម្រាប់ភាសាខ្មែរ, ផ្សំនឹងស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊ិ អ៊ី ។ល។ អ៊ុំ អ៊ំ អ៊ាំ អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ ។ (ស្រៈសំឡេងធំទាំងនេះ មិនបាច់ប្រើត្រីសព្ទ ( ៊) ទេ គ្រាន់តែអានឲ្យមានសំឡេងធំ ផ្សំនឹងព្យញ្ជនៈសំឡេងធំ ឲ្យងាយយល់សំឡេងប៉ុណ្ណោះ) ។
-
គ
( គុ.គុនសព្ទ )
ឥតសំដី : មនុស្សគ ។ បើលោហជាតិវិញថា ឥតសូរ : ប្រាក់គ ។
-
គ
( ន.នាមសព្ទ )
ឈ្មោះឈើជាដំណាំ ផ្លែមានសរសៃជាប៉ុយសំឡីសម្រាប់ច្រកញាត់ខ្នើយ, កែប, ពូក ជាដើម : ព្រះសម្ពុទ្ធទ្រង់បញ្ញត្តហាម មិនឲ្យភិក្ខុសាមណេរ ប្រើប្រាស់ពូកញាត់សំឡីគ, ទ្រង់អនុញ្ញាតឲ្យប្រើពូកញាត់ស្មៅ, ញាត់ជក់ដូងជាដើមបាន, ឯកែប, ខ្នើយឲ្យញាត់សំឡីគបាន ។
Headley's Khmer-English Dictionary
-
គ
[kɔɔ]
third letter of the Cambodian alphabet
-
គ
( adj )
[kɔɔ]
to be mute, dumb, silent; (of a sound) muffled / hollow
-
គ
( n )
[kɔɔ]
kapok tree (Ceiba pentandra)
-
គក
( n )
[kɔɔk]
large rooster (esp. used in cock-fighting)
See: មាន់គក -
គក
[kɔɔk]
proud / cocky young man (about 18)
-
គក់
( n )
[kʊək]
unit of length from elbow tip to knuckles of clenched fist (= about 15 inches), cubit
-
គក់
( v )
[kʊək]
to hit with the fist (on the back, hips, chest); to wash clothes; specif. to soak threads overnight in water before dying them
-
គគាច
( adj )
[kɔkiec]
to be clear, distinct, visible, plain
-
គគាច
( adj )
[kɔkiec]
to be eloquent, articulate
-
គគាត
( adj )
[kɔkiet]
to be bold, brave, fearless.