Khmer Dictionary: គ្រៀវ
Chuon Nath's Khmer-Khmer Dictionary
-
គ្រៀវ
( កិ.កិរិយាសព្ទ )
or ក្រៀវ
វះកាត់ត្រង់គល់ទងយកអណ្ឌៈ (ពង) ចេញ : គ្រៀវគោ, គ្រៀវក្របី, គ្រៀវជ្រូក (ចំពោះតែឈ្មោល) ។ វះកាត់យកស្បូនចេញមិនឲ្យមានកូន :
- គ្រៀវជ្រូក (ញី) ។ វះកាត់យកចេញនូវសាច់ដុំតូចជាប្រភពនៃតម្រេកក្នុងកាម :
- គ្រៀវមាន់ (ឈ្មោល) ។ វាយ, ដំ ឬ កាត់សំបកជុំវិញដើម សកយកចេញឲ្យអស់មិនឲ្យរស់តទៅទៀត :
- គ្រៀវដើមក្រសាំង, គ្រៀវដើមគគីរ ។ ក្ដិច, កាច់ត្រួយ ឬខ្នែងថ្នាំ ដើម្បីឲ្យស្លឹកបានរីកធំក្រាស់ល្អ ហើយខ្លាំង មិនល្វីង :
- គ្រៀវថ្នាំ ។ កាច់កន្ទុយផ្លែម្នាស់ ដែលនៅមិនទាន់ចាស់ ដើម្បីឲ្យផ្លែម្នាស់បានថ្លោសល្អ; ចួនកាល គេកាច់កន្ទុយផ្លែចេញហើយគេរោយក្បុងមានជាតិប្រៃឡមៗ ដាក់ត្រង់កន្លែងដែលកាច់កន្ទុយនោះចេញ ដើម្បីឲ្យផ្លែម្នាស់ថ្លោសផង ឲ្យផ្លែនោះមានរសផ្អែមឈ្ងុយផង :
- គ្រៀវម្នាស់ ។ ប្រើជា គុ. ក៏មាន មាន់គ្រៀវ ។ល។
Headley's Khmer-English Dictionary
-
គ្រៀវ
( v )
[kriev]
- detail »
to castrate; to spay; to prune.
-
គ្រៀវ
( adj )
[kriev]
- detail »
to be castrated