Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 10 PHOS MEAS Album Vol. No. 3

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 10 : MP CD No. 10 PHOS MEAS Album Vol. No. 3 (Youtube)
Track :13
Title :លា​ហើយ​កុលាប​បាត់ដំបង
Singers :ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា
Lyric Starts With:

ភ្លៀង​ស្រក់​ស្រិមៗ​រៀម ⁣បង​ខ្សឹប​ប្រាប់​ស្រី

Lyric :

(១.ប) ភ្លៀងធ្លាក់ស្រិបៗបងខ្សិបប្រាប់ស្រី ថ្ងៃស្អែកថ្ងៃថ្មីបងលាស្រីហើយ 
លាមួយគ្រាសិនមាសឆ្អិនបងអើយ លាពូកខ្នល់ខ្នើយធ្លាប់កើយពីរនាក់។ 

(២.ស) សូមបងកុំភ្លេចកុលាបកំសត់ ក្នុងភូមិទុរគត៌ដែលធ្លាប់ថ្នមថ្នាក់ 
កុំភ្លេចលំនៅដែលធ្លាប់រួមរក្ស បេះដូងអមតះយើងឆ្លាក់ទុកស្នាម។ 

(៣.ប) បងមិនភ្លេចទេកូនខ្ទមស្នេហា មាត់បឹងសត្យាសច្ចារយឆ្នាំ 
(ស) ស្ពានដែកស្ពានថ្មតោឈរយំផ្តាំ បងឃ្លាតអូនចាំ ចាំជួបជានិច្ច។ 

(៤.ប) ឱ ! ថ្ពាល់ក្រហមបងសូមលាសិន 
(ស) សូមបងសុបិនឃើញអូនជានិច្ច បើបងភ្លេចអូនដូចក្បូនលង់លិច 
(ប) កុលាបទងពេជ្របងភ្លេចម្តេចបាន។ 

ពោល ៖ (ស) កុំភ្លេចអូនណា៎បង ! 
(ប) បងមិនភ្លេចទេ តែណ្ហើយ! បងលាមួយគ្រាសិនហើយ ណ៎ាកុលាបបាត់ដំបង!!!! 

Source/Link :http://chanbokeo.com

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar