Tropical Fruits:Tamarind
Topics :: Tropical Fruits :: Tamarind -- អម្ពិល
Khmer Name: អម្ពិល
English Name: Tamarind
Scientific Name: Tamarindus indica
Varieties: អម្ពិលក្តារ, អម្ពិលក្តាម ឬ អម្ពិលអាចម៍ឆ្មា, អម្ពិលផ្អែម
Chuon Nath: (អម្ពល, អម្ល, អាម្ល) ជូរ; រសជូរ ។ ខ្មែរប្រើជា ន. ហៅឈើពួកមួយ មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរ, ផ្លែវែងៗ ផ្លែមួយៗ ហៅថា មួយកួរ, ខ្លះមានរសជូរ, សម្រាប់ប្រើជាម្ជូរ, ខ្លះមានរសផ្អែមលាយជូរបន្តិចៗសម្រាប់ប្រើជាបង្អែមក៏បាន; ស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបាន ។ អម្ពិលមានឈ្មោះ ៣ ប្រភេទគឺ អម្ពិលក្តារ ផ្លែធំៗសំប៉ែតៗមានរសជូរច្រើន; អម្ពិលក្តាម ឬ អម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជូរអែមល្មមឆ្ងាញ់; អម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសផ្អែមលាយជូរបន្តិចបន្តួច។ អម្ពិលទាំង ៣ ប្រភេទនេះមានដើមនិងស្លឹកតែបែបមួយ ផ្សេងគ្នាតែសណ្ឋានផ្លែនិងរសជាតិផ្លែ, ជាឈើងាយកើត, រស់នៅបានយូរអង្វែងឆ្នាំ, ជាឈើមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងកម្ពុជរដ្ឋ, គួរឧស្សាហ៍ដាំនៅទីដីដែលមានទំនងគួរដាំបាន ដូចយ៉ាងក្បែរចញ្ចើមថ្នល់ជាដើម : ឆ្នាំនេះអម្ពិលមានតម្លែ មួយហាប ២៥ រៀល ។