Tropical Fruits:Cashew
Topics :: Tropical Fruits :: Cashew -- ស្វាយចន្ទី
Khmer Name: ស្វាយចន្ទី
English Name: Cashew
Other Names: ខ្យូវ
Scientific Name: Anacardium occidentale
Chuon Nath: ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំឲ្យបានច្រើនឡើង ព្រោះជាសេដ្ឋកិច្ចបន្ទាប់សន្សំមួយប្រភេទក្នុងប្រទេសកម្ពុជាយើង ដែរ : គ្រាប់ស្វាយចន្ទីលីងមានរសឈ្ងុយឆ្ងាញ់ សម្រាប់បរិភោគមុន នាំឲ្យការបរិភោគភោជនាហារមានរសឆ្ងាញ់ជាងធម្មតា (អ្នកស្រុកខ្លះហៅ ខ្យូវ គេនិយាយថា ដើមខ្យូវ, ផ្លែខ្យូវ, គ្រាប់ខ្យូវ) ។