Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Animal: Branded Bull Frog

Topics :: Animal :: amphibian :: Branded Bull Frog -- ហ៊‌ីង

Khmer Name: ហ៊‌ីង
English Name: Branded Bull Frog
Other Names: ហ៊ីង bullfrog
Scientific Name: Kaloula pulchra

Chuon Nath: សត្វ​មួយ​ប្រភេទ សន្តាន​កង្កែប តែ​សណ្ឋាន​មាឌ​ត្រមុល បំប៉ោល​ខ្លួន​បាន, បង្កប់​ខ្លួន​នៅ​ក្នុង​ដី​សើម​ឬ​ក្នុង​គំនរ​ស្លឹក​ឈើ​សើម កាល​ណា​មាន​ភ្លៀង​ចេញ​មក​ខាង​ក្រៅ​តែង​ស្រែក​យំ​ឮ​សូរ​ខ្លាំង​ហួស​មាឌ; មាន ៣ ប្រភេទ​គឺ ហ៊‌ីង​កណ្តោល ឬ ហ៊‌ីង​ក្រូត មាឌ​ធំ​ជាង​ហ៊‌ីង​ឯ​ទៀត យំ​ឮ​ក្រេតក្រូត​ៗ; ហ៊‌ីង​ជ័រ មាឌ​តូច​ជាង​ហ៊‌ីង​កណ្តោល មាន​ជ័រ​ស្អិត​នៅ​លើ​ស្បែក យំ​ឮ​សូរ​តូច​ស្រួច​ក្ងួ; ហ៊‌ីង​ចំបក់ មាឌ​តូច​ជាង​ហ៊‌ីង​ជ័រ យំ​ឮ​សូរ​ខ្សោយ​ជាង​ហ៊‌ីង​ជ័រ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហ៊ីង​ខែ​ដើម​ឆ្នាំ ភ្លៀង​ធ្លាក់​សស្រាំ ចេញ​យំ​អឺងអាប់ យំ​ពុំ​ដឹង​ខ្លួន ថា​គេ​នឹង​ចាប់ យក​ទៅ​សម្លាប់ ងាប់​ព្រោះ​តែ​មាត់ ។ ជន​ពាល​ច្នោះ​ដែរ ពោល​ពាក្យ​បៀត​បែរ ឥត​ការ​ទៀងទាត់ និយាយ​ព្រត​ៗ ដោយ​ក្តី ភ្លាំងភ្លាត់ ស្លាប់​ដោយសារ​មាត់ រឥល​ឥត​គ្រឿង​ទប់ ។


Headley: kind of burrowing toad (Callula pulchra)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar