Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Animal:

Topics :: Animal :: bird :: unknown -- ស្វិតចៅ

Khmer Name: ស្វិតចៅ
English Name:

Chuon Nath: (ហំស) ក្ងាន​ព្រៃ (បារ. Cygne ស៊ីញ) ។ បក្សី​ពួក​សកុណ​ជាតិ​មាន​ក្រញាំ​ជើង​ព្រែក​ជាប់​គ្នា រូប​រាង​ដូច​ក្ងាន ប៉ុន្តែ​មាន​ចំពុះ​រៀវ​ស្រួច​ខាង​ចុង​បន្តិច​មាន-ក​មូល​វែង ច្រើន​តែ​មាន​សម្បុរ​ស្លាប-ស​ភ្លឺ ឬ​សម្បុរ​ស្លាប​លឿង​ក៏​មាន​ខ្លះ ហៅ​ថា សុវណ្ណ​ហង្ស, ជា​សត្វ​ហើរ​បាន​ខ្ពស់​ត្រដែត កាត់​ឆ្លង​ទី​ឆ្ងាយ​ៗ ចូល​ចិត្ត​ហើរ​ចុះ​ហែល​ទឹក រក​ចំណី​ក្នុង​ទឹក វា​ហែល​ទឹក​ពង់​ក​វា​សម​ណាស់, មើល​ទៅ​ឃើញ​ខ្ញង់​គួរ​ពេញ​ចិត្ត​ចង់​គយ​គន់, ហេតុ​នេះ​បាន​ជា​មាន​កាព្យ បុរាណ​ថា ល្អ​នេះ​ពេញ​ល្អ គន់​មើល​ទៅ​ក មូល​ដូច​ក​ហង្ស គន់​មើល​ទៅ​មុខ មុខ​មូល​ក្រឡង់ គួរ​ឲ្យ​តែ​ចង់ មើល​ហើយ​មើល​ទៀត ។ មាន​កវី​និពន្ធ​ក្នុង​គម្ពីរ​លោកនីតិ​ថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិ បោ “ស្រ្តី​ត្រេកអរ​ចំពោះ​បុរស, ភិក្ខុ​មាន​សីល​ស្រស់​ត្រេកអរ​ចំពោះ​ធម៌, ក្របី​ត្រេកអរ​ចំពោះ​ភក់​ថា​បវរ, សត្វ​ហង្ស​និករ​ត្រេកអរ​ចំពោះ​ស្រះ​ឈូក” ។ សត្វ​ហង្ស​នេះ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​មាន​អាកាស​ធាតុ​ត្រជាក់​ល្មម ជា​សត្វ​ព្រៃ ពុំ​មែន​ជា​បសុ​សត្វ​ទេ ។ មាន​ចាស់​ទុំ​ខ្លះ​និយាយ​តំណាល​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​សម័យ​ពី​ដើម​នៅ ​ខែត្រ​កំពង់សោម (ស្រុក​កំពង់សោម​ខែត្រ​កោះកុង​សម័យ​បច្ចុប្បន្ន) មាន​ហ្វូង​ហង្ស​ហើរ​មក​ចុះ​លេង​ទឹក​ម្តង​ៗ​ដែរ, ប៉ុន្តែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ពុំ​ដែល​បាន​ឮ​គេ​និយាយ​ថា​មាន​ហង្ស​ទេ ។ ហង្ស នេះ​បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហង់សៈ, ដូច​ជា ហង្ស​គតិ ដំណើរ​នៃ​ហង្ស, ដែល​មាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។


Headley: kind of small bird (the name is derived from an imitation of the sound the bird makes)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar