Animal:
Topics :: Animal :: bird :: unknown -- រអាត
Khmer Name: រអាត
English Name:
Other Names: រអាតយក្ស, រអាតធំ, រអាតទន្សាយ, រអាតតូច
Scientific Name: Accipitridae
Chuon Nath: អជ្ឈុបាតកសត្តពួកមួយមាន ២ ប្រភេទគឺ រអាតយក្ស ឬ រអាតធំ មាត្រធំជាងអក សម្បុរប្រផេះក្រមៅ រាងទាបក្រទា ក្បាលតូចឆ្លឹម ចុងចំពុះខុបស្រួចមុត ក្រចកមុត, ជាសត្វខ្លាំងរនិងរនាំង, ឆាបឆក់ឬចាប់ចឹកសត្វពួកខ្លះដែលតូចជាងខ្លួនវាជាអាហារ; រអាតទន្សាយ ឬ រអាតតូច មាត្រប៉ុនទីទុយ ក្បាលធំក្រមុប ចំពុះខ្លីខុបមុត ក្រចកមុត សម្បុរពព្រុសដូចទីទុយ, អាចហ៊ានចាប់ទន្សាយឲ្យមុតជាប់ដោយក្រញាំជើងចឹកពិឃាតយកជាអាហារ បាន ។
Headley: hawk, falcon, kite, any of various hawk-like birds of the family Accipitridae