Khmer Dictionary: ឥ
Chuon Nath's Khmer-Khmer Dictionary
-
ឥសិន្ធរ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឦសធរ) ។
-
ឥសី
ពាក្យប្រើឃ្លាតក្លាយមកពី ឥសិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសី និង ឥសិ) ។
-
ឥសីប្លែងសារ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសីប្លែងសារ) ។
-
ឥសីផ្សំស្រេច
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសីផ្សំស្រេច និង ឥសីភេសជ្ជ) ។
-
ឥសីភទ្ទ
( ន.នាមសព្ទ )
[--ភ័ត]
or #NAME?
( បា. ស.បាលីភាសាសន្មត )
(បា. សំ.) (ឥសិ “ឥសី” + ភទ្ទ “ចម្រើន; កល្យាណ”; ឫឞិ + ភទ្រ) ឋានន្តរមន្រ្តីចាងហ្វាងក្រុមបារគូបុរោហិត, ទី ឲកញ៉ាឬទី សម្តេច ក៏មាន : ឲកញ៉ាឥសីភទ្ទ ឬ សម្តេចឥសីភទ្ទ; ចួនប្រើពាក្យ ព្រះ ផ្សំផងក៏មាន : ឲកញ៉ាព្រះឥសីភទ្ទ ឬ សម្តេចព្រះឥសីភទ្ទ; ក្នុងបុរាណសម័យចួនកាលប្រើជា --ឥសីភទ្ទាធិបតី ឬ --ឥសីភទ្រាធិបតី ក៏មាន ។
-
ឥសីភេសជ្ជ
( ន.នាមសព្ទ )
[--សាច់]
( បា. ស.បាលីភាសាសន្មត )
(បា.) (ឥសិ “ឥសី” + ភេសជ្ជ “ថ្នាំរម្ងាប់រោគ”) ឈ្មោះថ្នាំរម្ងាប់រោគសម្រាប់ព្រះរាជាក្នុងបុរាណសម័យ ។ ឈ្មោះឈើមួយប្រភេទសម្រាប់ប្រើជាថ្នាំរម្ងាប់រោគ : ដើមឥសីភេសជ្ជ គឺដើមឥសីផ្សំស្រេច ។
-
ឥសុការ
( ន.នាមសព្ទ )
[អ៊ិ--]
or ឧសុការ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥឝុ; ឧសុ “ព្រួញ” + ការ “អ្នកធ្វើ”) អ្នកធ្វើព្រួញ; អ្នកធ្វើគ្រឿងបាញ់គ្រប់យ៉ាង (មានធ្នូ, ស្នា ជាដើមព្រមទាំងសរគឺព្រួញនិងគ្រាប់សម្រាប់បាញ់ផង) ។ ឥសុការស្ថាន ឬ ឧសុការដ្ឋាន កន្លែងធ្វើគ្រឿងបាញ់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប ព. ពុ. ដែលប្រដៅថាឲ្យប្រឹងហាត់ពត់ចិត្តវៀចឲ្យទៅជាត្រង់ដោយយកតម្រាប់ឧសុការ : ឧសុការពត់ព្រួញវៀចឲ្យត្រង់ ជនមានរូបអង្គគួរពត់ចិត្ត ដែលវៀចឲ្យត្រង់យល់ការណ៍ពិត បណ្ឌិតគួរត្រាប់ឧសុការ ។
-
ឥសូរ
( គុ.គុនសព្ទ )
[អ៊ិ--]
or ឦសូរ
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(បា. សំ.) (ឦឝ្វរ; ខ្មែរប្រើ វ > ូ; ឥស្សរ) ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ : ពង្សពុទ្ធង្កូរ ឥសូរកំពូល លើអស់អ្នកផង គោរពមាតា កុំឲ្យមានហ្មង ពុំដែលកន្លង ទសពិធធម៌ថ្លៃ ។ ន. ព្រះសិវៈ; អ្នកធំ; អ្នកដែលជាចម្បងលើសអស់អ្នកផង, ម្ចាស់លើគេ, ម្ចាស់ផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ); ចៅហ្វាយធំ ។ ព្រះឥសូរ ព្រះសិវៈ (ព្រះឥសូរ ឬ ព្រះសិវៈ នេះជាទេវតាឬជាព្រះស័ក្តិសិទ្ធិវិសេសមួយអង្គរបស់ពួកព្រាហ្មណិក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឥសូរនារាយណ៍និងព្រះព្រហ្ម អ្នកជឿនិយមថាស័ក្តិសិទ្ធិ ឯព្រះសម្ពុទ្ធទ្រង់ពិនិត្យ ឃើញថាការណ៍ពិតផ្សេងទៅវិញ ។ ទ្រង់ឃើញអដ្ឋង្គិកមគ្គ ជាផ្លូវជៀងជាក់ត្រង់រលេញ ទើបលះចោលផ្លូវអមខាងចេញ ចំណេញបានត្រាស់ពោធិញ្ញាណ ។ ខ្មែរសម័យបុរាណប្រើពាក្យ ឥសូរ ឬ ឦសូរ នេះជាគោរមព្រះបរមនាមនៃក្សត្រិយ៍ទ្រង់រាជ្យក្នុងរជ្ជកាលខ្លះក៏មាន, ដូចជា ក្សត្រិយេសូរ, បរមេសូរ (តមកក្លាយជា បរមីសូរ ក៏មាន) រាមេសូរ, នរេសូរ (< សំ. ក្សត្រិយ, បរម, រាម, នរ + ឦឝរ) ជាដើម; ប្រើជាឋានន្តរមន្រ្តីក៏មាន, ដូចជា ពិពិធឦសូរ, ឥសូរមេត្រី, ឥសូរសម្បត្តិ ជាដើម ។
-
ឥស្សរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ៊ិស-សៈរ៉ៈ]
or ឥស្សរៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឥស្សរ; ឦឝ្វរ) ឥសូរ ។ ឥស្សរចិត្ត (បា. ស.) ដំណើរស្រេចនឹងចិត្ត ។
- ឥស្សរជន ឬ
- --បុគ្គល ជនឬបុគ្គលជាឥស្សរៈ (អ្នកធំ) ។ ឥស្សរភាព ភាពនៃអ្នកធំ; ភាវៈជាឥស្សរៈ ។
- ឥស្សរសព្ទ សព្ទឬពាក្យសម្រាប់និយាយទៅរកឥស្សរជន (ដូចជា ខ្ញុំប្របាទ, ប្របាទម្ចាស់ ជាដើម) ។
- ឥស្សរាធិបតី អធិបតីនៃពួកឥស្សរជន ។
- ឥស្សរានុភាព អានុភាពនៃអ្នកធំ ។ល។
-
ឥស្សរ --
or ឥស្សរា--
(មើលក្នុងពាក្យ ឥស្សរ) ។