Khmer Dictionary: ឥ
Chuon Nath's Khmer-Khmer Dictionary
-
ឥណ្ឌុស
(មើលក្នុងពាក្យ សិន្ធុ) ។
-
ឥណ្ឌូ
( ន.នាមសព្ទ )
មនុស្សអ្នកប្រទេសឥណ្ឌា (ហិណ្ឌូ) : ពួកឥណ្ឌូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិណ្ឌូ>ហិណ្ឌូ, ឥណ្ឌា និង សិន្ធុ ផង) ។
-
ឥណ្ឌូចិន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥណ្ឌូស៊ីន) ។
-
ឥណ្ឌូស៊ីន
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(អ័ងដូស្ហ៊ីន៉ឺៈ Indochine) ឈ្មោះភូមិប្រទេសមួយប៉ែកធំក្នុងទ្វីបអាស៊ីនៅត្រង់ចន្លោះប្រទេសឥណ្ឌានិងប្រទេសចិន : ប្រទេសឥណ្ឌូស៊ីន, សម័យពីមុន មាន ៨ អន្លើគឺ ប្រទេសភូមា, ម៉ាលក្កា, សៀម, ខ្មែរ, កូស័ងស៊ីន, អណ្ណាម, តុងក័ង, លាវ ។ បើតាមកំណើតពាក្យនេះគួរប្រើជា ឥណ្ឌូចិន, ប៉ុន្តែខ្មែរធ្លាប់ប្រើជា ឥណ្ឌូស៊ីន ថ្នឹកមកយូរហើយ ។ សម័យតមក កូស័ងស៊ីនប្រែឈ្មោះជា វៀតណាមខាងត្បូង, អណ្ណាមជា វៀតណាមកណ្ដាល, តុងក័ងជាវៀតណាមខាងជើង ។ ក្នុងសម័យបុរាណព្រេងនាយហៅប្រទេសឥណ្ឌូស៊ីននេះ, ត្រង់ប៉ែកខាងលិចនិងប៉ែកកណ្តាល, ថា សុវណ្ណភូមិ “ផែនដីមាស, ប្រទេសមាស” ឬ “ជ្រោយមាស” : ក្នុងសតវត្សរ៍ទី ៣ នៃពុទ្ធសករាជ, ព្រះអរហន្តពីរអង្គគឺសោណត្ថេរ និង ឧត្ដរត្ថេរ បានមកប្រកាសពុទ្ធសាសនានៅសុវណ្ណភូមិ តាមព្រះរាជនិមន្តនៃព្រះបាទធម្មាសោក និងថេរបញ្ជានៃព្រះមហាមោគ្គល្លីបុត្តតិស្សត្ថេរ (មានសេចក្ដីពិស្តារនៅក្នុងពុទ្ធសាសនប្បវត្តិ) ។
-
ឥណ្ឌៀ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥណ្ឌា) ។
-
ឥត
( និ.និបាតសព្ទ )
មិន. ពុំ, អត់ : ឥតដឹង, ឥតបានឮ, ឥតដើមទុន ។ កុំប្រើពាក្យបដិសេធ ឥត, មិន, ពុំ, អត់ នេះជា ឥត-- ក៏ទេ, មិន-- ក៏ទេ ដូច្នេះឡើង, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះ សូម្បីតែម្តងក៏ទេ (ប្រើយ៉ាងនេះខុសទាំងស្រុង ព្រោះ ក៏ទេ ជាពាក្យបដិសេធដែរ); បើប្រើជា ឥត--ទេ --ក៏ទេសោះ ដូច្នេះបាន, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះទេ សូម្បីតែម្តងក៏ទេសោះ ។ ពាក្យបដិសេធ ក៏ទេ សម្រាប់ប្រើតែជាមួយនឹងពាក្យ នឹង គឺ នឹង--ក៏ទេ, ត្រូវប្រើជា : ខ្ញុំនឹងដែលបានឃើញរបស់នោះ សូម្បីតែម្តងក៏ទេ ។ គុ. ដែលមិនមាន : មនុស្សឥតគួរឥតសម, បុគ្គលឥតភ័ព្វ ។
- ឥតកំណើត ដែលធ្វើអ្វីពុំកើត; ដែលគ្មានសេចក្ដីចម្រើន : មនុស្សឥតកំណើត ។
- ឥតបី ពុំមានអ្វី : ល្អឥតបីប្រៀប (ប្រើជា ឥតបីបើ ក៏បានខ្លះ) ។
- ឥតបើ អត់បើ, ពុំមានអ្វី : ឥតបើមានហេតុទាស់ខុសអ្វីទេ; ឥតបើអ្វីទេ ។ ពុំសមបើ, ពុំគួរបើ, មិនសមបីបើ; អត់បើអត់ : ឥតបើនាំឲ្យរវល់; ឥតបើយកខ្លួនទៅឲ្យគេប្រើលេងទទេដូច្នេះសោះ ! ។
- ឥតបើគិត ដែលមានគំនិតខ្លីៗឬឥតគំនិត : មនុស្សឥតបើគិត ។
- ឥតសព្ទឥតសារ ដែលចេះតែថាទៅៗតាមតែរួចពីមាត់, ដែលយកជាការពិតពុំបាន (ប្រើចំពោះតែវាចា) : សម្ដីឥតសព្ទឥតសារ ។
- ឥតអង្គឺមាន (មើលក្នុងពាក្យ អង្គឺ) ។
- ឥតអាក់ មិនដែលរអាក់រអួល, មិនដែលអាក់ខាន : ទៅមកឥតអាក់, ធ្វើការឥតអាក់ ។
- ឥតអំពើ ដែលឥតធ្វើការអ្វី : ដើរលេងឥតអំពើ ។
- ឥតប្រយោជន៍ : ខំប្រឹងឥតអំពើ, ធ្វើការឥតអំពើ ។ល។
-
ឥត--
(មើលក្នុងពាក្យ ឥត) ។
-
ឥតិវុត្តក
( ន.នាមសព្ទ )
[--វុត-តៈកៈ ឬ--វុត-ដក់]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះគម្ពីរសុត្តន្តបិដកមួយផ្នែកក្នុងពួកខុទ្ទកនិយាយ : គម្ពីរឥតិវុត្តក (ព. ពុ.) ។
-
ឥតិហាស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះគម្ពីរព្រាហ្មណ៍និយាយអំពីពង្សាវតារពីព្រេងនាយមានរឿងមហាភារតយុទ្ធជាដើម : គម្ពីរឥតិហាស ។
-
ឥត្ថាគារ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ល្វែងឬបន្ទប់សម្រាប់ព្រះអគ្គមហេសីឬសម្រាប់ភរិយានៃឥស្សរជន, ផ្ទះឬទីដែលមានសុទ្ធតែស្ត្រីស្នំ; ទីខាងក្នុងព្រះរាជវាំង។ វេវ. អន្តេបុរៈ ។
<< Prev 1 2 3 4 5 6 ... 8 Next >>