Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អក្សិ
( ន.នាមសព្ទ )
[អ័ក-ក្សិ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អក្ខិ) ភ្នែក, កែវភ្នែក ។
- អក្សិគោល រង្វង់ភ្នែក, ប្រឡង់ភ្នែក ។
- អក្សិតារា កូនក្រមុំភ្នែក ។
- អក្សិបក្ស័្មន (--បុ័ក-ស្ម័ន) ឬ - --លោម័ន រោមភ្នែក (បា. ហៅ អក្ខិបខុម ឬ អក្ខិលោមា) ។
- អក្សិភេស័ជ ឬ - --ភៃសជ្យ (--ស័ច) ថ្នាំភ្នែក (ហៅ អក្ខិភេសជ្ជ ក៏បាន) ។
- អក្សិភ្រូវ (--ភ្រូ; សំ. --ភ្រុវ; បា. អក្ខិភូ រោមចិញ្ចើម ។ល។
-
អក្សៅហិណី
ដូចគ្នានឹង អក្ខោភិនី, អក្ខោហិណី ដែរ ។
-
អគតិ
( ន.នាមសព្ទ )
[អៈគៈតិ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង : លុះក្នុងអគតិ, វិនិច្ឆ័យក្តីដោយអគតិ ។ អគតិ “សេចក្ដីលម្អៀង” មាន៤យ៉ាងគឺ ១-
- ឆន្ទាគតិ (សំ. បា. < ឆន្ទ + អគតិ) សេចក្ដីលម្អៀងព្រោះស្រឡាញ់; ២-
- ទោសាគតិ (បា. < ទោស + អគតិ; សំ. ទោឞ + អគតិ) សេចក្ដីលម្អៀងព្រោះស្អប់; ៣-
- មោហាគតិ (សំ. បា. < មោហ + អគតិ) សេចក្ដីលម្អៀងព្រោះល្ងង់, ព្រោះពុំយល់ការខុសត្រូវ; ៤-
- ភយាគតិ (សំ. បា. < ភយ + អគតិ) សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យខ្លាចអំណាចឬខ្លាចចិត្តគេ ។
- អគតិគមនៈ ឬ --គមន៍ (--គៈ-មៈនៈ ឬ --គំ) ការលុះក្នុងអគតិ ។
- អគតិគាមី អ្នកដែលច្រើនតែលុះក្នុងអគតិ (បើស្ត្រីជា អគតិគាមិនី) ។
- អគតិប្បហាន ឬ --ប្រហាន (--តិប-ប៉ៈ-ឬ-ប្រៈ--) ការលះអគតិ; ការមិនលុះក្នុងអគតិ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: រីជនសោសិ លុះក្នុងអគតិ ណាមួយឥតដឹង លុះកម្មឲ្យផល ទើបធ្វើភ្នែកស្លឹង គន់គិតរំពឹង ដឹងខ្លួនថាខុស ។ គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស ទោះធំទោះតូច គួរខ្លាចកំហុស អំពើឆ្គងខុស គួរចៀសវាងឆ្ងាយ ។
-
អគន្ធក
[អៈគ័ន-ធក់ ឬ--ធៈកៈ ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អគន្ធក) ដែលឥតក្លិន ។
- អគន្ធកបុស្ប (--បុស) ផ្កាឥតក្លិន : ផ្កាច្បា, សិរមាន់, ចេកទេស,... ជាអគន្ធកបុស្ប ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: អគន្ធកបុស្ប មានព័ណ៌ត្រសុស ប៉ុន្តែឥតក្លិន ដូចអ្នកចេះច្រើន មារយាទហោចហិន បានខាងតែប៉ិន និយាយព្រោកប្រាជ្ញ ។ ខាងធម៌និងសីល រោយរាយរេចរិល អាប់ឥតអំណាច មានត្រឹមតែឈ្មោះ ថាជាអ្នកប្រាជ្ញ អ្នកខ្លៅកោតខ្លាច បំពេញលាភឲ្យ ។
-
អគមនីយ
[អៈគៈមៈនឹៈយៈ ឬ --នី ]
( បា.បាលី ( បាលីភាសា ) )
ហេតុដែលមិនគួរបណ្តោយចិត្តឲ្យប្រព្រឹត្ត; ការពុំគួរគប់រក ។
- អគមនីយដ្ឋាន ឬ --វត្ថុ ទីឬវត្ថុដែលពុំគួរសេពសម ។ល។
-
អគាធ
( គុ.គុនសព្ទ )
[អៈគា-ធៈ ឬ --គាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលពុំអាចស្ទង់បាន, ដែលមានជម្រៅខ្លាំងស្ទង់ពុំដល់, ជ្រៅ ។
- អគាធការណ៍ ហេតុឬដំណើរដែលជ្រាលជ្រៅពុំអាចស្ទង់បាន ។ អគាធចិត្ត ចិត្តដែលពិបាកស្ទង់; អ្នកដែលមានគំនិតជ្រៅគេពិបាកស្ទង់ ។
- អគាធដ្ឋាន ឬ --ស្ថាន ទីឬហេតុដែលពុំអាចស្ទង់បាន។ល។
-
អគារ
( ន.នាមសព្ទ )
[អៈគា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មន្ទីរ, ផ្ទះ; រោង ។
- អគារដ្ឋាន ឬ --ស្ថាន ទីផ្ទះ ។
- អគារភូមិ (--រៈភូម) ជាន់ឬថ្នាក់នៃផ្ទះ ។
- អគារសិក្សា (--រៈសិក-សា) មន្ទីរសម្រាប់រៀនសូត្រ, សាលារៀន ។ល។
-
អគារវៈ
( ន.នាមសព្ទ )
[អៈគារៈវៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អគារវ; អ + គៅរវ) ការមិនគោរព; ការមិនយកចិត្តទុកដាក់, មិនអើពើ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អគារវ, ដូចជា
- អគារវកថា ឬ --វាទ សម្ដីពុំគោរព ។
- អគារវទោស ទោសដែលមានព្រោះការមិនគោរព, ទោសល្មើស ។ល។
-
អគុណ
( ន.នាមសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សភាពមិនមែនជាគុណ (ទោស) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីជនពាលស៊ុន ពុំស្គាល់អគុណ ថាគួរចៀសវាង ចេះតែប្រព្រឹត្ត តាមចិត្តពុំរាង ជីកគាស់រំលាង រំលើងឫសគល់ ។ ទោះប្រាជ្ញប្រាយប្រាប់ នៅតែពុំស្ដាប់ ងងឹតងងល់ ងងើលចចើង ឡើងចាងឥតយល់ ធម៌ព្រះទសពល ស្រោចស្រង់ពុំរួច ។
- អគុណកថា ឬ --វាទ (--នៈ--) សម្ដីដែលជាទោស ។
- អគុណភាព (--នៈភាប) ភាវៈឬដំណើរជាទោស ។ល។
-
អគោចរ
( ន.នាមសព្ទ )
[--អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទីដែលមិនគួរទៅ; ទីដែលបព្វជិតពុំគួរទៅ : លំនៅពេស្យា, លំនៅស្ត្រីមេម៉ាយ, លំនៅស្ត្រីចាស់ក្រមុំ, លំនៅភិក្ខុនី, លំនៅបណ្ឌក, ទីប្រជុំផឹកសុរា ឬ រោងលក់សុរាទាំង ៦ កន្លែងនេះជាអគោចរ, បព្វជិតពុទ្ធសាសនិកពុំគួរទៅឡើយ (ព. ពុ.) ។ ព. ផ្ទ. គោចរ ។
- អគោចរដ្ឋាន ឬ - អគោចរភូមិ (--ចៈរ៉ៈ--) ឋានឬភូមិជាអគោចរ; ដោយបរិយាយ, តាមតែទីណាៗក៏ដោយ ដែលយល់ថាពុំគួរត្រាច់ចរទៅ ក៏សុទ្ធតែជា អគោចរដ្ឋាន ទាំងអស់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អគោចរដ្ឋាន គួរតែខានកុំត្រាច់ចរ ព្រោះក្រែងកើតវឹកវរ ដល់ថ្នាក់មរណ៍ក៏សឹងមាន ។ ព. ផ្ទ. គោចរដ្ឋាន ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>