Khmer Dictionary: ស៊ី
Chuon Nath's Khmer-Khmer Dictionary
-
ស៊ីសង
( កិ.កិរិយាសព្ទ )
ស៊ីខ្លះសងខ្លះ គឺលេងល្បែងភ្នាល់ណាមួយដែលមានស៊ីមានសងទៅវិញទៅមក ។ គុ. ដែលភ្នាល់គ្នាមានឈ្នះមានចាញ់ : ល្បែងស៊ីសង (ល្បែងនេះត្រូវព្រះរាជរដ្ឋាភិបាលសង្គមក្នុងកម្ពុជរដ្ឋបញ្ញត្តហាមហើយ) ។
-
ស៊ីសឹក
( ន.នាមសព្ទ )
ឈ្មោះល្បែងស៊ីសងមួយប្រភេទ ក្នុងពួកបៀក្រដាស : លេងស៊ីសឹក (ព្រះរាជរដ្ឋាភិបាលសង្គមក្នុងកម្ពុជរដ្ឋហាមមិនឲ្យលេងហើយ) ។
-
ស៊ីសូផុន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រីសោភ័ណ ឬ--ភ័ន) ។
-
ស៊ីហ្លេ
( ន.នាមសព្ទ )
[ស៊ីហវ្លេ Sifflet]
( បារ.បារាំង ( ភាសាបារាំងសែស ) )
ពាក្យខ្ចីពីបារាំង ប្រដាប់សម្រាប់ចុចច្របាច់ឲ្យឮសំឡេងចេញពីរថយន្ត ឬទោចក្រយានយន្ត ជាសញ្ញាឲ្យជៀសពីផ្លូវ ដើម្បីជាដំណឹងឲ្យអ្នកនៅតាមដងផ្លូវជៀសទៅម្ខាង ទុកចន្លោះឲ្យយានយន្តបើកបរទៅដោយឥតឧបសគ្គ ។