Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សជ្ឈ
( ន.នាមសព្ទ )
[ស័ច-ឈៈ]
or សជ្ឈុ (ស័ច-ឈុ)
( បា.បាលី ( បាលីភាសា ) )
ប្រាក់ ។
- សជ្ឈការ, --ការី ឬ - សជ្ឈុ-- អ្នកធ្វើប្រាក់, អ្នកធ្វើគ្រឿងប្រាក់ (ជាងប្រាក់); បើស្ត្រីជា --ការិកា ឬ --ការិនី ។
- សជ្ឈភណ្ឌ ឬ - សជ្ឈុ-- គ្រឿងប្រាក់ ។
- សជ្ឈម័យ ឬ - សជ្ឈុ-- ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ : ប្រអប់សជ្ឈុម័យ ប្រអប់ប្រាក់ ។ល។
-
សជ្ឈាយនកម្ម
( ន.នាមសព្ទ )
[ស័ច-ឈាយៈនៈក័ម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សជ្ឈាយន; ស្វធ្យាយន) ការស្វាធ្យាយន៍, ការរៀនទន្ទេញ, ការសូត្រឮៗ : ធ្វើសជ្ឈាយនកម្ម ។
-
សញ្ចរ
( ន.នាមសព្ទ )
[ស័ញ-ច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការត្រាច់ចរ, ការត្រាច់ទៅមក; ផ្លូវចង្អៀត; ច្រករហក។ កិ. ដើរត្រាច់ចរ, ដើរប្លើកចុះប្លើកឡើង; ដើរស្វែងរកប្រយោជន៍ស្ងាត់ៗ (របស់ស្រីពេស្យាជាដើម) : ពួកពេស្យាសញ្ចររកបុរស; ពួកចោរសញ្ចររកលួច ។
- សញ្ចរដ្ឋាន ឬ --ស្ថាន (ស័ញ-ចៈរុ័ត-ឋាន ឬ --រុ័សស្ថាន) ទីសញ្ចរ ។
- សញ្ចររោគ (ស័ញ-ចៈរ៉ៈ--) រោគដែលកើតដោយឆ្លងអំពីស្រីអ្នកសញ្ចរ (រោគស្ត្រី) ។ល។
-
សញ្ចារ
( ន.នាមសព្ទ )
[ស័ញ-ចា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការត្រាច់ចរទៅមក; ការដើរលេងមិនមានកំណត់ទី : ធ្វើសញ្ចារមួយថ្ងៃទាល់ល្ងាច ។ ផ្លូវចង្អៀត; ច្រករហក : ដើរតាមសញ្ចារ ។
-
សញ្ចារិកា
( ន.នាមសព្ទ )
[ស័ញ-ចារ៉ិកា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្រីអ្នកនាំការ, មេអណ្តើក; ស្រីដែលជាមេនៃពួកពេស្យា ។ វេវ. ទូតី ។
-
សញ្ជប់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ជ្រប់មុខស្រពោនស្រពាប់ក្រៀមក្រំ : កើតទុក្ខសញ្ជប់, អង្គុយសញ្ជប់ ។ សញ្ជប់សញ្ជឹង ឬ សញ្ជឹងសញ្ជប់ សញ្ជប់ទ្រឹងទ្រមឹងទ្រមើយ ។
-
សញ្ជាត
( ន.នាមសព្ទ )
[ស័ញ-ជាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលកើតឯង, ដែលដុះឯង, ដែលកើតតាមធម្មតា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ញ-ជាតៈ, ដូចជា : សញ្ជាតព្រឹក្ស ឈើដែលដុះឯង ។
- សញ្ជាតវត្ថុ អ្វីៗដែលកើតតាមធម្មតា ។
- សញ្ជាតស្រះ (បា. --សរ; សំ. --សរស៑) ស្រះឬត្រពាំងដែលកើតឯង គឺកើតដោយសារទឹកហូរច្រោះជាដើម (មិនមែនកើតដោយជីក) ។ល។
-
សញ្ជាតិ
( ន.នាមសព្ទ )
[ស័ញ-ជា-តិ ឬ--ជាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការកើតឯង, ការដុះឯង, ការកើតតាមធម្មតា : ប្រព្រឹត្តទៅតាមសញ្ជាតិ ។ កន្លែងដែលកើត, ស្រុកកំណើត : មានសញ្ជាតិផ្សេងគ្នា ។ ឫសគល់កំណើត, ដើមកំណើត, ដើមចម : របស់នេះមានសញ្ជាតិមកអំពីអ្វី ? ។
- សញ្ជាតិញ្ញាណ (ស័ញ-ជា-តិញ-ញាន) សេចក្ដីដឹងដែលកើតតាមធម្មតាខ្លួនឯង ។ល។
-
សញ្ជីព
( ន.នាមសព្ទ )
[ស័ញ-ជីប ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះឋាននរកធំមួយ : ឋានសញ្ជីព; ច្រើនហៅ សញ្ជីពនរក (ព. ពុ.) ។
-
សញ្ជីវនកម្ម
( ន.នាមសព្ទ )
[ស័ញ-ជីវៈ នៈក័ម ]
( បា.បាលី ( បាលីភាសា ) )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សញ្ជីវ័ន) ។
<< Prev 1 ... 15 16 17 18 19 20 Next >>