Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រង់ចាំតែ
( និ.និបាតសព្ទ )
ទន្ទឹងចាំតែ, នៅចាំតែ ។
-
រង់ដឿង
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតត្រង់ចុងម្រាមដៃឬម្រាមជើង បណ្ដាលឲ្យឈឺចាប់ពើតខ្លាំង, ពេទ្យខ្មែរបុរាណច្រើនប្រើល័ខស្រម៉ជាថ្នាំរម្ងាប់រោគនេះ ដូចពោះភ្លាញដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោះភ្លាញ ផង) ។
-
រង្កៀក
( កិ.កិរិយាសព្ទ )
ចាប់កៀកយោគចុះយោគឡើងឲ្យរលុង ដើម្បីដកចេញឬដើម្បីឲ្យចុះជ្រៅ : ចាប់បង្គោលរង្កៀក ។ ងាកចុះងាកឡើងរឿយៗ ដូចគេចាប់រង្កៀក : រង្កៀកក្បាល, រង្កៀកខ្លួន ។
-
រង្កៀកបង្គោល
( ន.នាមសព្ទ )
ឈ្មោះលំនាំបទគ្វាមមួយប្រភេទប្រើសំឡេងរលាក់រលែកងីកងាក ដូចគេចាប់បង្គោលរង្កៀក : បទរង្កៀកបង្គោល ។
-
រង្កៀស
( កិ.កិរិយាសព្ទ )
នឹកពិភាល់, មិនទុកចិត្ត, មិនអស់ចិត្ត, មិនស៊ប់ចិត្ត, ឃ្នើសចិត្ត; នឹកស្ដាយក្រោយ (ស. សរសេរ រ័ងក្យើច អ. ថ. រុ័ងកៀត) ។
-
រង្គ
( ន.នាមសព្ទ )
[រង់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រង្គ “គ្រឿងជ្រលក់, ទឹកជ្រលក់; ថ្នាំព័ណ៌”) ជ័រមានសម្បុរលឿង សម្រាប់ប្រើជាថ្នាំគំនូរឬជាថ្នាំរម្ងាប់រោគខ្លះក៏បាន ។
-
រង្គ
( ន.នាមសព្ទ )
[រង់ ឬ រ៉ង់-គៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការរីករាយសប្បាយ, ល្បែងរបាំ, ល្ខោន; ចម្បាំង : ទៅកាន់ទីរង្គ, អណ្ដាលរឿនរង្គ ។ ប្រើជាបទសមាស, ដូចជា :
- រង្គភូមិ (រង់-គៈ ភូម) ទីលេងមហោស្រព; សមរភូមិ (ទីចម្បាំង) ។
- រង្គសាល ឬ
- រង្គសាលា (រង់គៈ--) រោងរាំ, រោងល្ខោន ។ល។
-
រង្គា --
(មើលក្នុងពាក្យ អង្គ ១ ន.) ។
-
រង្គាជីព
( ន.នាមសព្ទ )
[រ៉ង់-គាជីប ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រង្គាជីវ < រង្គ+អាជីវ) អ្នកចិញ្ចឹមជីវិតដោយការលេងមហាស្រព (អ្នករាំ, តួល្ខោន); អ្នកចិញ្ចឹមជីវិតដោយការផាត់ថ្នាំ (ជាងលាបថ្នាំ, ជាងគំនូរ) ។
-
រង្គាត់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលច្រវាត់, ខ្វាត់ខ្វែង, សុសសព្វ : ដើររង្គាត់ ។ ត្រាច់រង្គាត់ ត្រាច់ទៅមកសុសសព្វ : ត្រាច់រង្គាត់ក្នុងវដ្ដសង្សារ អន្ទោលកើត ស្លាប់កើត ក្នុងវដ្ដសង្សារឥតឈប់ឥតស្រាក ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>