Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នរៈ
( ន.នាមសព្ទ )
[នៈរៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នរ) មនុស្ស, ជន ។ ឥត្ថី. នារី ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នរៈនារី ត្រូវខំសំភី រៀនសូត្ររាល់គ្នា ទាន់ខ្លួននៅក្មេង កុំលះវេលា ដល់ចាស់ជរា អ្នកនឹងធូរចិត្ត ។
-
នរសីហៈ
( ន.នាមសព្ទ )
[នៈរៈសីហៈ]
or នរសីហ៍ (--សី)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នរសីហ; ន្ឫសឹហ) មនុស្សអ្នកប្រសើរ, មនុស្សជាចម្បង, សិង្ហរបស់មនុស្ស (ព្រះសម្មាសម្ពុទ្ធ) ។ នាមរបស់វិស្ណុក្នុងកំណើតទី ៤ គឺកាលដែលវិស្ណុមកកើតដោយជាតិមានខ្លួនជាមនុស្ស មានក្បាលជាសិង្ហ ហៅថា នរសីហៈ, នរសីហ៍ ឬនរសិង្ហ (លទ្ធិព្រាហ្មណ៍) ។
-
នលាដ
( ន.នាមសព្ទ )
[នៈលាដៈ ឬ នៈលាត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នលាដ ឬ លលាដ; លលាដ) ថ្ងាស; (រ. ស.) ព្រះនលាដ (ថ្ងាសក្សត្រ) ។
-
នវនីត
( ន.នាមសព្ទ )
[នៈវៈ-- ]
( បា.បាលី ( បាលីភាសា ) )
ទឹកដោះសាប, ទឹកដោះខាប់ : នវនីតជាភេសជ្ជៈ (ព. វិ. ពុ.) ។
-
នវមាលិកា
( ន.នាមសព្ទ )
[នៈវៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ម្លិះរួត ៩ ស្រទាប់ ។ សម្រាប់ប្រើក្នុងកាព្យ : នវមាលិកា បញ្ចេញបុប្ផា ក្រអូបសាយសព្វ ពិដោរគន្ធា ដូចជាទឹកអប់ គួរជនផង គាប់ចិត្តដាំក្បែរផ្ទះ ។
-
នវវគ្គ
( ន.នាមសព្ទ )
[នៈវៈវាក់គៈ]
( បា.បាលី ( បាលីភាសា ) )
(នរ= ប្រាំបួន, វគ្គ= ជំពូក, ភាគ) >ជំពូក រឺភាគទី ៩ ។
-
នវាគត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នៈវាគៈតៈ ឬនៈវាគត់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នវ “ថ្មី”+ អាគត “មក, ដែលមក, ដែលទើបមក”) ដែលទើបមកថ្មី; មនុស្សឬអ្វីៗដែលទើបមកដល់ថ្មីៗ : មនុស្សទាំងអស់ហ្នឹង សុទ្ធតែជាជននវាគត គេមកជួយបុណ្យកឋិនយើង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មិត្រហ្នឹងជាជននវាគត មកមានកំណត់កាលវេលា គួរយើងទាំងអស់ស្រុះចិត្តគ្នា នាំពាគួរសមរកគេផង ។ វេវ. អាគន្ដុក ។
-
នវាគតភណ្ឌ
( ន.នាមសព្ទ )
[នៈវាគៈតៈភ័ន ]
( បា.បាលី ( បាលីភាសា ) )
(នវ “ថ្មី” + អាគត “ដែលទើបមក” + ភណ្ឌ “របស់...”) របស់ដែលទើបមកដល់ថ្មីៗ ។
-
នវុតិ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[នៈ-- ]
( បា.បាលី ( បាលីភាសា ) )
កៅសិប (៩០) ។
-
នវោត្បន្ន
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នៈវោត-ត្ប័ន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឬ ន.) (នវ “ថ្មី” + ឧត្បន្ន “ដែលទើបកើត”, ឧ > ឱ = នវោត្បន្ន; នវុប្បន្ន) ដែលទើបកើតថ្មី; អ្វីៗដែលទើបកើតថ្មី, របស់ទំនើប : របស់នវោត្បន្ន ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>