Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្លះ
( ន.នាមសព្ទ )
ទឹកជ្រលក់មានព័ណ៌ខៀវ ធ្វើពីមរលាយនឹងទឹកដាក់កំបោរ-ស : សំពត់ជ្រលក់ធ្លះ, ព័ណ៌ធ្លះ ។
-
ធ្វើ
( កិ.កិរិយាសព្ទ )
សម្រេចអំពើ គឺសម្រេចកិច្ចការធុរៈអ្វីៗ : ធ្វើបុណ្យ, ធ្វើស្រែ, ធ្វើការ ។ កិរិយាសព្ទ ធ្វើ នេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃបានច្រើនជាអនេកតាមគួរដល់ការប្រើ, ដូចជា : ធ្វើជាមិនស្គាល់, ធ្វើជាមិនឃើញ ជាដើម ។
-
ធ្វើទុក្ខ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យលំបាក, ធ្វើឲ្យចង្អៀតចង្អល់ចិត្ត, នាំឲ្យមានកង្វល់ : យប់មិញ ខ្ញុំឥតបានធ្មេចមួយស្រឡេតសោះ ព្រោះកូនតូចវាធ្វើទុក្ខខ្លាំងពេក ។ ធ្វើទុក្ខបុកម្នេញ ធ្វើទុក្ខរំអុកឲ្យព្រួយម្នេញជានិច្ច ។
-
ធ្វើធ្មេញលេញល័ក្ខក្ខណ៍
( ន.នាមសព្ទ )
ធ្វើធ្មេញបំពេញល័ក្ខណ៍ ។ ជាពាក្យបរិវារសព្ទនិយាយឲ្យពីរោះស្ដាប់ ។
-
ធ្វេស
( កិ.កិរិយាសព្ទ )
ធ្លោយ, ប្រហែស : ធ្វេសស្មារតី, ធ្វេសគំនិត ។
-
ធ្វេសទ្វេ
( កិ.កិរិយាសព្ទ )
or ទ្វេធ្វេស
ធ្វេសពីរដង គឺធ្វេសហើយធ្វេសទៀតដល់ពីរដង ឬធ្វេសច្រើនដង ។ ច្រើនប្រើក្នុងកាព្យ, ដូចជា : គួរប្រុងប្រយ័ត្នកុំបីធ្វេស បើមានជាធ្វេសកុំធ្វេសទ្វេ ទ្វេធ្វេសប្រហែសឃើញច្រើនតែ វិនាសទ្រព្យធនពុំសូវខាន ។