Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ្លាត
( កិ.កិរិយាសព្ទ )
ងាកចេញផុតពីគ្នា ឬបែកពីគ្នាទៅឆ្ងាយ : អង្គុយឲ្យឃ្លាតពីគ្នា, បងប្អូនឃ្លាតគ្នាយូរឆ្នាំហើយ ។
-
ឃ្លាតឃ្លា
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ឃ្លាតដាច់ស្រឡះ, ឃ្លាតឆ្ងាយដាច់សង្វែង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លា , ឃ្លាត ផង) ។
-
ឃ្លាតឃ្លៃ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្លៃ “នឿយ, ល្ហិតល្ហៃ, ល្វឹងល្វើយ; ងុយដេក; ស្រពន់”) បែកឃ្លាតចេញដាច់សង្វែងឥតមានសង្ឃឹមថានឹងបានជួប ឬ បានត្រឡប់មកឃើញវិញ (ប្រើតែក្នុងកាព្យ) ។
-
ឃ្លាតចាក
( កិ.កិរិយាសព្ទ )
ដាច់ចេញ, ឆ្ងាយដាច់ចេញពីគ្នា ។
-
ឃ្លាន
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គ្លាន; គិលាន “ឈឺ”) ចង់បរិភោគអាហារ : ឃ្លានបាយ ។ (តាមកំណើតពាក្យ គួរតែសរសេរ គ្លាន ប៉ុន្តែធ្លាប់សរសេរ ឃ្លាន យូរណាស់ហើយក៏ត្រូវតែឲ្យនៅដូចធ្លាប់រៀងមក) ។
-
ឃ្លាយបាត
( ន.នាមសព្ទ )
ឈ្មោះវល្លិតូចមួយប្រភេទសម្រាប់វេញខ្សែ : ខ្សែឃ្លាយបាត ។
-
ឃ្លាំ
( កិ.កិរិយាសព្ទ )
គយគន់រវាំងមើលម្ដងៗ : ទៅឃ្លាំមើលក្រែងមនុស្សលួចច្រូតស្រូវ ។
-
ឃ្លាំង
( ន.នាមសព្ទ )
ផ្ទះសម្រាប់ទុកដាក់ទ្រព្យរបស់ : ឃ្លាំងប្រាក់, ឃ្លាំងទំនិញ, ឃ្លាំងសំពត់ ។ ឃ្លាំងចំណេះ គឺកន្លែងដែលតម្កល់គម្ពីរក្បួនច្បាប់ផ្សេងៗ ឬ សាលាសម្រាប់រៀនចំណេះផ្សេងៗ ។ មនុស្សដែលមានចំណេះបរិបូណ៌ ក៏ហៅថា ឃ្លាំងចំណេះ ដែរ ។
-
ឃ្លិប
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ខ្លិប អ. ថ. ឃ្លិប) ដេរចំជាយ, ដេរចំ; រុំព័ទ្ធបន្ថែម ។
-
ឃ្លុកៗ
( ឧ.ឧទានសព្ទ )
សូរឮដោយបុកគ្រលុកវត្ថុជ្រាយ : ឮសូរឃ្លុកៗ ។
<< Prev 1 ... 5 6 7 8 9 Next >>