Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឫសី

Chuon Nath's Khmer-Khmer Dictionary
  1. ឫសី ( ន.នាមសព្ទ ) [រឹ-សី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឫឞិ; ឥសិ “អ្នក​ស្វែង​សីលាទិគុណ, អ្នក​ស្វែង​សីល​ធម៌”) អ្នក​បួស, ឥសី, តាបស; កវី​អ្នក​តែង​វេទ, តែង​មន្ត; អ្នក​ប្រាជ្ញ ។ ខាង​ពុទ្ធ​សាសនា​ហៅ ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត​ថា ឫសី ឬ​ឥសី ដែរ ព្រោះ​ពុទ្ធាទិ​បណ្ឌិត​ទាំង​នោះ​ជា​អ្នក​ស្វែង​គុណ​ធម៌ មាន​សីល​គុណ​ជាដើម ។
    - ឫសី​កូល (សំ. ឫឞិកុល) ត្រកូល​ឬ​វង្ស​អ្នក​ប្រាជ្ញ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥសី ផង) ។
  2. ឫសីប្លែងសារ ( ន.នាមសព្ទ ) or ឥសីប្លែងសារ
    ឈ្មោះ​វិធី​សរសេរ​សំបុត្រ​ប្លែង​របៀប​អក្សរ​បំបាំង​សេចក្ដី, ជា​ចំណេះ​របស់​ខ្មែរ​ក្នុង​បុរាណ​សម័យ, មាន​ច្រើន​បែប; មុន​ដំបូង​ត្រូវ​សរសេរ​សេចក្ដី​ឲ្យ​ច្បាស់​លាស់​តាម​ធម្មតា​សិន, ត្រូវ​ប្រើ​បាន​ចំពោះ​តែ​ឃ្លា​របះ​ខ្លី​ៗ​ឲ្យ​ល្មម​រាប់​អក្សរ​ស្រង់​បាន​ងាយ, រួច​ហើយ ត្រូវ​រាប់​អក្សរ​បណ្ដោយ​ពី​ដើម​ទៅ​ចុង ដក​យក​មួយ​តួ​ម្ដង​ៗ តាម​កំណត់​ចំនួន​មក​សរសេរ​រៀប​រៀង, ស្រៈ​បាំង​ឈើ និង​លេខ និង​សូន្យ (០) ក៏​រាប់​យក​ជា​អក្សរ​មួយ​តួ​ៗ​ដែរ តែ​វិសជ៌នីយ​មិន​រាប់, រួច​ដាក់​លេខ​ត្រង់​ខាង​ដើម​ឃ្លា​របះ​ថា “២ ឬ ៣, ៤, ៥” ជាដើម ជា​សញ្ញា​ឲ្យ​អ្នក​ទទួល​សំបុត្រ​នោះ អាច​ស្រង់​អក្សរ​សរសេរ​រៀប​រៀង​យក​សេចក្ដី​បាន​ដោយ​ងាយ ។ កាល​ដែល​រាប់​ដក​អក្សរ​ប្លែង​បំបាំង​សេចក្ដី​ហៅ​ថា ដក, ដល់​រាប់​អក្សរ​ស្រង់​ឲ្យ​ឃើញ​ជា​សេចក្ដី​វិញ ហៅ​ថា ស្រង់; ដក-ស្រង់ មាន​ចំនួន​ស្មើ​គ្នា​ក៏​មាន ខុស​គ្នា​ក៏​មាន, ដែល​មាន​ចំនួន​ខុស​គ្នា បើ​ចង់​ប្រើ​ផ្លាស់​ប្ដូរ​យក​បែប​ដក​ជា​ស្រង់ ឬ​បែប​ស្រង់​ជា​ដក​ក៏​បាន ។ ដក ៣ ស្រង់ ៣  ដូច​ជា : ល្អ​ក្រចិមិយូត្តនរ > ចិត្ត​ល្អ​មិន​ក្រ​យូរ (មាន ៨ អក្សរ), កាល​ដែល​ដក ត្រូវ​រាប់​ពី ចិ  ដល់ ល្អ  ដក ល្អ, ពី មិ  ដល់ ក្រ ដក ក្រ, ... ពី ល្អ  ដល់ ន  ដក ន, ពី ក្រ  ដល់ រ  ដក រ, ត្រូវ​រាប់​ដក​បន្ត​គ្នា ៨ សា​ឲ្យ​ទាល់​តែ​គ្រប់​ទាំង ៨ អក្សរ​ឥត​មាន​ផ្ទួន (បើ​មាន​ផ្ទួន​លើ​តួ​ដដែល​ណា​មួយ ទុក​ជា​ខុស); ដល់​វេលា​ស្រង់​ក៏​ដូច​គ្នា, ត្រូវ​រាប់​ពី ល្អ  ដល់ ចិ  ស្រង់ ចិ,... ពី ត្ត  ដល់ រ  ស្រង់ រ ។ ដក​ ២ ស្រង់ ៤ ដូច​ជា : ចះនច‍ េមិឈ្នះង់ > ចេះ​មិន​ឈ្នះ​ចង់ (មាន ៧ អក្សរ), ឬ ដក ៤ ស្រង់ ២ ជា នឈ្នេះចះចមិង់  ក៏​បាន, បើ​ចង់ ដក​ ៣ ស្រង់ ៥ ឬ ដក ៥ ស្រង់ ៣ វិញ​ក៏​បាន ។ ដក ៣ ស្រង់ ៩ ដូច​ជា : ពីក់រខ្លួក្រេជាស់អំអាល្អបន > អំពើ​អាក្រក់​ល្អ​ជា​របស់​ខ្លួន (មាន ១៣ អក្សរ ) ។ ដក ៤ ស្រង់ ៧ ដូច​ជា : ង់ល្ងេបសទីខ្មាចេះ > ខ្មាស​ល្ងង់​ទើប​ចេះ (មាន ៩ អក្សរ) ។ ដក ៧ ស្រង់ ៧ ដូច​ជា : ប្រាល​ខ្ញុំ​តេ ៥ អាក់សិខ្ចីរៀឲ្យ ០ ណិ ១ ន > អាណិត​ឲ្យ​ខ្ញុំ​ខ្ចី​ប្រាក់១៥០ រៀល​សិន (មាន ១៦ អក្សរ​រាប់​ទាំង​សូន្យ​ផង) ។ វណ្ណយុត្ត​ដែល​ប្រើ​ដាច់​ដោយ​ខ្លួន​ពី​តួ​អក្សរ ដូច​ជា ?; ! ជាដើម ក៏​ត្រូវ​រាប់​យក​ជា​អក្សរ​មួយ​តួ​ៗ​ដែរ; បើ​ត្រូវ​ការ​សរសេរ​ថា ទៅ​មុន​ចុះ កុំ​ចាំ​ខ្ញុំ ! ត្រូវ​សរសេរ​ជា ៧ នខ្ញុំមុចាំទៅ​កុំ​ចេះ ! (គឺ​ប្រាប់​ថា​ឲ្យ​សង់ ៧); ឬ​សរសេរ​ជា ៤ ចាំ​ចុះ​មុេខ្ញុំកុំនទៅ ! ក៏​បាន (គឺ​ប្រាប់​ថា​ឲ្យ​ស្រង់ ៤); លេខ​ដែល​បង់​ខាង​ដើម​ឃ្លា​របះ បើ​ដាក់​ក្នុង​វង់​ក្រចក​ជា (៧) ឬ (៤) ដូច្នេះ​ក៏​បាន ។
  3. ឫសីផ្សំស្រេច ( ន.នាមសព្ទ ) or ឥសីផ្សំស្រេច   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ឆែក​ៗ មាន​ព័ណ៌​ផ្សេង​ៗ​ច្រើន​បែប, ប្រើ​ធ្វើ​ជា​ថ្នាំ​រំងាប់​រោគ ។
Headley's Khmer-English Dictionary
  1. ឫសី ( n ) [rɨʔsəy]   - detail »
    hermit, ascetic; priest; scholar
  2. ឫសី ( n ) [rɨʔsəy]   - detail »
    ancient Cambodian word game involving the scrambling and unscrambling of the letters in a word or sentence; encoded message. (There may be an almost infinite number and variety of rules. One rule is ដកបីស្រង់បី which means `3 by 3,' that is, the letters of the encoded message are to be extracted in threes, thus: ល្អក្រចិមិយូត្តនរៈ the first third letter is ចិ, then ត្ត then ល្អ (counting ន as 1 and រ as 2, then going back to the beginning. The decoded version of the above is ចិត្តល្អមិនក្រយូរ )

    Reference: ឫសីប្លែងសារ


Prohok Solutions @2017 : Learn Khmer | Khmer Calendar