Khmer Dictionary: ឫទ្ធិ
Chuon Nath's Khmer-Khmer Dictionary
-
ឫទ្ធិ
( ន.នាមសព្ទ )
[រឹត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥទ្ធិ) សេចក្ដីសម្រេច, ដំណើរកើតការ; អំណាច; សេចក្ដីអស្ចារ្យ, សម្បើម; សេចក្ដីក្លៀវក្លា, រុងរឿង; សេចក្ដីចម្រើន, លូតលាស់, ដុះដាល; សេចក្ដីរឹងប៉ឹង, មាំមួន : មានឫទ្ធិ, ប្រឡងឫទ្ធិ ប្រើឫទ្ធិអំណាច ។ បើរៀងពីខាងដើមសព្ទដទៃជាបទសមាសឬបទ
- តទ្ធិត (អ. ថ. រឹត-ធិ) : ឫទ្ធិក្រៃ ឫទ្ធិដ៏ក្រៃលែង ។
- ឫទ្ធិពល ឬ - ឥទ្ធិ-- កម្លាំងរបស់ឫទ្ធិ ។
- ឫទ្ធិម័ត (--មុ័ត) ដែលមានឫទ្ធិ ឬអ្នកមានឫទ្ធិ ។
- ឫទ្ធិរង្គ (--រង់) ចម្បាំងមានឫទ្ធិ, ចម្បាំងយ៉ាងសម្បើម ។
- ឫទ្ធិរុទ្រ (--រុត) ដែលសម្បើម, រឹងប៉ឹង ដោយឫទ្ធិ ឬអ្នកមានឫទ្ធិខ្លាំងពូកែ ។
- ឫទ្ធិលាភ ការបានឫទ្ធិ, ការសម្រេចឫទ្ធិ ។ល។ បើរៀងពីខាងចុងសព្ទដទៃ (អ. ថ. រឹត) :
- កាយឫទ្ធិ (កាយ៉ៈ--) ឫទ្ធិរបស់កាយ ។
- ធ្យានឫទ្ធិ ឬ - ឈាន-- (ធ្យានៈ-- ឬ ឈានៈ--) ឫទ្ធិនៃធ្យាន ឬឫទ្ធិរបស់ឈាន ។
- បុណ្យឫទ្ធិ ឬ - បុញ្ញ-- (បុន-យ៉ៈ-- ឬ បុញ-ញ៉ៈ--) ឫទ្ធិរបស់បុណ្យ ។
- រណឫទ្ធិ (រៈណៈ--) ឫទ្ធិរបស់ចម្បាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រណៈ ផង) ។
- រាជឫទ្ធិ (រាជៈ--) ឫទ្ធិរបស់ព្រះរាជា ។
- សេនាឫទ្ធិ ឫទ្ធិរបស់សេនា ។
- អស្វឫទ្ធិ ឬ - អស្ស-- (អ័ស-ស្វៈ-- ឬ អ័ស-សៈ--) ឫទ្ធិរបស់សេះ; ខ្មែរប្រើពាក្យនេះដោយសន្មតិជាឈ្មោះគ្រឿងឥស្សរិយៈមួយបែប ដែលបារាំងសែសហៅថា សឺវ៉ាលីយេរ chevalier... ។ល។
Headley's Khmer-English Dictionary
-
ឫទ្ធិ
( n )
[rɨt, rɨttʰiʔ-]
- detail »
success, achievement, attainment; power, authority, influence; potency; psychic power, magical power; uncommonness; greatness; heroism; prosperity, state of development.
-
ឫទ្ធិ
( adj )
[rɨt, rɨttʰiʔ-]
- detail »
to be mighty, powerful