Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឫក

Chuon Nath's Khmer-Khmer Dictionary
  1. ឫក ( ន.នាមសព្ទ ) or ឫកពា
    មារយាទ; កិរិយា, អាការ​កិរិយា, បែប​បទ, សណ្ដាប់​ធ្នាប់ (របស់​រូប​កាយ) : ឫក​ល្អ, ឫក​អាក្រក់, ឫក​សុភាព, ឫក​ថ្លៃ, ឫក​ថោក; ធ្វើ​ឫក, វាយ​ឫក; ឫកពា​សមរម្យ (ឫកពា  ប្រហែល​ជា​ក្លាយ​មក​ពី ឫក្សពារ  “ថ្ងៃ​មាន​ឫក្ស”, ក្រែង​ពួក​បុព្វ​បុរស​របស់​យើង​ប្រើ​ជា​ពាក្យ​ប្រៀប​ថា “មនុស្ស​មាន​មារយាទ​ដូច​ជា​ថ្ងៃ​មាន​ឫក្ស” ទេ​ដឹង ?) ។
  2. ឫក្ស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បា. ឥក្ក “នក្សត្រ; ខ្លា​ឃ្មុំ; ស្វា​អង្គទ”) ផ្កាយ​ក្រពើ; ផ្កាយ​នព្វ​គ្រោះ; វេលា​មាន​ជោគ, មាន​មង្គល, មាន​សួស្ដី ដែល​កំណត់​តាម​ហោរា​សាស្រ្ត : ហោរ​សង្កេត​រក​ឫក្ស, ថ្ងៃ​មាន​ឫក្ស  (សរសេរ​ជា ឫក្ស  ដូច្នេះ​ឯង ប៉ុន្តែ​មាន​សំនៀង​ឲ្យ​ថា​ជា ២ ប្រភេទ : អ្នក​ខ្លះ​ថា រឹក  អ្នក​ខ្លះ​ថា រើក, ដែល​ថា រើក  ជា​សំនៀង​ឃ្លាត​ក្លាយ​តាម​ទម្លាប់​និយាយ, ដូច​គ្នា​នឹង​ពាក្យ កណ្តុរ, ឆ្នាំ​កុរ, ខ្នុរ, សម្បុរ, អសុរ, ហឹរ  នេះ​សរសេរ​យ៉ាង​នេះ​ឯង ប៉ុន្តែ​អ្នក​ខ្លះ​និយាយ​ក្លាយ​សំនៀង​ថា កណ្ដោរ, ឆ្នាំ​កោរ, ខ្នោរ, សម្បោរ, អសោរ, ហើរ  ដូច្នេះ​ទៅ​វិញ; សៀម​ក៏​សរសេរ ឫក្ស  ប៉ុន្តែ​និយាយ​ក្លាយ​សំនៀង​ថា រើក  ដែរ អ. ថ. រ៉ឺក ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នក្ខត្ត​ឫក្ស >នក្ខត្ត​ឫក្ស  ផង) ។
  3. ឫក្សណៈ ( ន.នាមសព្ទ ) [រឹក-ក្សៈណៈ] or ឫក្សណ៍ (រឹក)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឫក្សណ, ឦក្សណ; បា. ឥក្ខណ) ការ​មើល, ការ​ឃើញ ។ ប្រើ​ជា​បទ​សមាស : ឫក្សណ​ភាព  ភាវៈ​ឬ​ដំណើរ​មើល, ឃើញ ។
    - ឫក្សណ​ការណ៍ ហេតុ​ឬ​ដំណើរ​ដែល​ឃើញ ។
    - ឫក្សណាការ (< ឫក្សណ + អាការ) អាការ​ដែល​ឃើញ ។ល។
  4. ឫក្សពារ ( ន.នាមសព្ទ ) [រឹក-ពា ]   ( សំ. ស.សំស្រ្កឹតសន្មត )
    (ឫក្ស + វារ “ថ្ងៃ”, វ > ព) ថ្ងៃ​មាន​ឫក្ស : ចេញ​ត្រូវ​ឫក្សពារ​ពេល​បវរ កើត​លាភ​កុះករ​ច្រើន​ពេកពន់ ដែល​ក្បួន​ហោរា ឲ្យ​គូរគន់ តាម​បែប​ពួក​ជន​ជឿ​ក្បួន​ហោរ ។ ខ្លះ​ធ្លាប់​ជឿ​ទៅ​ត្រូវ​ខ្លះ​ដែរ ពិបាក​បំបែរ​ចិត្ត​ថា​ភរ ជួន​កាល​ភ្លេច​គិត​គំនិត​វរ ទោះ​ភរ​មិន​ភរ​ដឹង​ពុំ​ដល់ ។  (គួរ​ប្រយ័ត្ន កុំ​ច្រឡំ​ពាក្យ ឫកពា  និង ឫក្សពារ  នេះ​ព្រោះ​មាន​អត្ថន័យ​ផ្សេង​ទីទៃ​ពី​គ្នា) ។
  5. ឫក្សេស ( ន.នាមសព្ទ ) [រឹក-ក្សេស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឫក្សេឝ < ឫក្ស “ផ្កាយ” + ឦឝ “ជា​ធំ” = ដែល​ជា​ចម្បង​ជាង​ពួក​ផ្កាយ) ព្រះ​ចន្រ្ទ ។
Headley's Khmer-English Dictionary
  1. ឫកពា   - detail »
    See: ឫក
  2. ឫក្ស ( n ) [rɨk]   - detail »
    Rks a (name of a certain constellation, possibly the Pleiades)
    See: ퟉?្កាយក្រពើ and ផ្កាយនព្វគ្រោះ
  3. ឫក្ស ( n ) [rɨk]   - detail »
    star; propitious time (as determined by an astrologer) (For the lunar calendar there are 12 ឫក្ស. These are: 1. មិគសិរ or មិគសិរឫក្ស 29 days; 2. បុស្ស or បុស្សឫក្ស 30 days; 3. មាឃ or មាឃឫក្ស 29 days; 4. ផល្គុណ or ផល្គុនឫក្ស 30 days; 5. ចេត្រ or ចិត្រឫក្ស 29 days; 6. ពិសាខ​ or វិសាខឫក្ស 30 days; 7. ជេស័ or ជេដ្ឋឫក្ស 29 days; 8. អាសាឍ or អាសាឡ្នឫក្ស 30 days; 9. ស្រាពណ៍ or ស្រាវណឫក្ស 29 days; 10. ភទ្របទ or ភទ្របទាឫក្ស 30 days; 11. អស្សុជ or អស្សយុជឫក្ស 29 days; 12. កត្តិក​ or កត្តិកឫក្ស 30 days)
  4. ឫក្សណ ( n ) [rɨksaʔnaʔ]   - detail »
    surveying, reviewing, examining; action of looking or seeing
  5. ឫក្សណាការ ( n ) [rɨksaʔnaakaa]   - detail »
    way of looking
  6. ឫក្សពារ ( n ) [rɨksaʔpie]   - detail »
    happy / lucky day
  7. ឫក្សេស ( n ) [rɨkseeh]   - detail »
    moon


Prohok Solutions @2017 : Learn Khmer | Khmer Calendar