Khmer Dictionary: ឧក្កដ្ឋ
Chuon Nath's Khmer-Khmer Dictionary
-
ឧក្កដ្ឋ
( គុ.គុនសព្ទ )
[អ៊ុក-ក័ត-ឋៈ]
or ឧក្កដ្ឋៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧក្កដ្ឋ; ឧត្ក្ឫឞ្ត) ឧក្រិដ្ឋ គឺ ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងរឹតត្បិត; ខ្ពស់, យ៉ាងខ្ពស់; ឧត្ដម, ប្រសើរផុត; ចម្បង; កន្លង, ក្រៃលែង, លើសលែង, លើសលន់; ល្អប្រពៃ; ល្អកន្លង ។
- ឧក្កដ្ឋការណ៍ ដំណើរឬរឿងឧក្រិដ្ឋ (រឿងធំ, រឿងធ្ងន់) ។
- ឧក្កដ្ឋទោស ទោសឧក្រិដ្ឋ (ទោសធ្ងន់) ។
- ឧក្កដ្ឋធម៌ ធម៌ឧត្ដម ។
- ឧក្កដ្ឋបរិច្ឆេទ កំណត់, កម្រិត, ការប្រិត យ៉ាងតឹង ។
- ឧក្កដ្ឋ
- បាត្រ បាត្រខ្នាតធំ (បាត្រយ៉ាងធំ) ។
- ឧក្កដ្ឋប្បញ្ញត្តិ បញ្ញត្តិយ៉ាងតឹង (ការហាមដោយដាច់ខាត) ។
- ឧក្កដ្ឋប្បដិបត្តិ ឬ - ឧក្កដ្ឋប្បដិបទា ប្រតិបត្តិឬបដិបទាយ៉ាងតឹង (ការកាន់តឹង) ។
- ឧក្កដ្ឋប្បមាណ ខ្នាតយ៉ាងធំ, (ខ្នាតធំ) ។
- ឧក្កដ្ឋភាព ភាពឧត្ដម ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្រិដ្ឋ ឬ ឧក្រឹដ្ឋ ទៀតផង) ។
-
ឧក្កដ្ឋ --
(មើលក្នុងពាក្យ ឧក្កដ្ឋ) ។
-
ឧក្កដ្ឋិសព្ទ
( ន.នាមសព្ទ )
[អ៊ុក-ក័ត-ឋិស័ប]
( បា. ឬ សំ. ក្ល.None )
(បា. សំ.) (ឧក្កដិ្ឋសទ្ទ; ឧត្ក្ឫឞ្តិ + ឝព្ទ “សំឡេងខ្ពស់គ្រលួចឡើងលើ”) សូរហ៊ោ : មហាជនមានសេចក្ដីអស្ចារ្យខ្លាំងក៏ធ្វើឧក្កដ្ឋិសព្ទជាឯកប្បហារ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧក្កដ្ឋិសព្ទ លាន់ឮអឺងអាប់ តើមានការណ៍អ្វី សូរស័ព្ទចម្លែក ជ្រែកសោតិន្រ្ទីយ៍ គួរគ្នាយើងម្នី-ម្នារត់ទៅមើល ។ ចាស់ព្រឹទ្ធាចារ្យ ប្រាប់ថាឥតការណ៍ ប្លែកទេកុំផ្អើល ពួកក្មេងលេងឈូង ទេតើកុំព្រើស ឲ្យរត់ទៅមើលវាលេងត្រង់ណា ?
Headley's Khmer-English Dictionary