Khmer Dictionary: ឧកាស
Chuon Nath's Khmer-Khmer Dictionary
-
ឧកាស !
( ន.នាមសព្ទ )
[អ៊ុកាសៈ]
or ឧកាសៈ !
( បា. ស.បាលីភាសាសន្មត )
(បា.) (ឱកាស) ពាក្យគោរពសម្រាប់ផ្តើមមុនបង្អស់ក្នុងវេលារៀបនឹងសូមអ្វីៗ ឬប្រកាសសេចក្ដីណាមួយ, ដោយសេចក្ដីថា “សូមគោរព !; សូមទាន !, សូមទានគោរព !; សូមមេត្តា !, សូមមេត្តាប្រោស !; ទានប្រោស, សូមទានប្រោស !” (សម្រាប់ប្រើតែខាងសាសនា តាមសេចក្ដីពេញចិត្តឬធ្លាប់ប្រើ) : ឧកាសៈ ! បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្ស ទាំងគូរ័ត្នរុង-រឿងឫទ្ធិរង្សី ។ល។ (កាព្យសរសើរព្រះបាទបុរាណ) ។ ប្រើជា ឱកាស ឬ ឱកាសៈ ! ក៏បាន (អ. ថ. អោកាសៈ “សូមឱកាស !, សូមទានឱកាស !” ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់ឲ្យប្រើពាក្យ ឧកាសៈ ! និង ឱកាសៈ ! ថា : ឧកាសៈ ! យើងខ្ញុំ សូមបង្គំឆ្ពោះត្រ័យរ័ត្ន សូមយើងមានវិវឌ្ឍន៍ និងក្តីសុខស្ងប់សព្វកាល ។ សូមឲ្យមានទ្រព្យធន ច្រើនលើសលន់ពន់វិសាល សូមគុណអភិបាលប្រជាជាតិឲ្យឃ្លាតទុក្ខ ។ ឬថា : ឱកាសៈ ! យើងខ្ញុំ មកជួបជុំព្រមព្រៀងគ្នា សូមពោលពាក្យប្តេជ្ញា ថានឹងកាន់ចិត្តសច្ចំ ។ ចំពោះប្រទេសជាតិ មាតុភូមិរាជបល្ល័ង្ក ពុទ្ធសាសនំ យើងសូមកាន់ដោយគោរព ។
Headley's Khmer-English Dictionary
-
ឧកាស
( i )
[ʔuʔkaasaʔ]
- detail »
permit (me), excuse (me) (a polite word used to break into a conversation); please ... (particle of entreaty especially used before a prayer)