Khmer Dictionary: អាសាឍ
Chuon Nath's Khmer-Khmer Dictionary
-
អាសាឍ
( ន.នាមសព្ទ )
[--សាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាឞាឍ; អាសាឡ្ហ) ឈ្មោះខែទី ៨ នៃចន្ទគតិកាល : ខែអាសាឍ (ប្រើក្លាយជា អាសាធ ក៏មាន; ហៅ អាសាឍមាស ឬ អាសាឡ្ហមាស ក៏បាន “ខែអាសាឍ”) ។ បើឆ្នាំដែលមានលើកខែ (តាមអំណាចចន្ទគតិ) ត្រូវលើកត្រង់ខែអាសាឍនេះឲ្យជាពីរខែ, ខែអាសាឍមុនហៅ
- បឋមាសាឍ (ប៉ៈឋៈម៉ា--) ឬ - ប្រថមាសាឍ (ប្រៈ ថៈម៉ា--) “អាសាឍទី ១”, ខែអាសាឍក្រោយហៅ
- ទុតិយាសាឍ ឬ - ទ្វិតីយាសាឍ “អាសាឍទី២”; មាន ៣០ ថ្ងៃដូចគ្នាទាំងពីរខែ ។ ឈ្មោះនក្សត្រឫក្សមានសណ្ឋានស្រដៀងនឹងឈើច្រត់, មាន ២ យ៉ាងគឺ
- បុញ្វសាឍ ឬ - បុញ្វសាឡ្ហ “ផ្កាយអាសាឍមុន” (ផ្កាយទី ១៨),
- ឧត្តរាសាឍ ឬ - ឧត្ដរាសាឡ្ហ “ផ្កាយអាសាឍក្រោយ” (ផ្កាយទី ១៩), រួមនក្សត្រឫក្សទាំង ២ នេះហៅថាអាសាឍា ឬ អាសាឡ្ហា ។
-
អាសាឍមាស
or អាសាឍា, អាសាធ
(មើលក្នុងពាក្យ អាសាឍ) ។
Headley's Khmer-English Dictionary
-
អាសាឍ
( n )
[ʔaasaat]
- detail »
Asāḍh (eighth month in the Cambodian lunar calendar corresponding to mid-June - mid-July; This month is cancelled and replaced by two new months in a lunar leap year)
-
អាសាឍ
( n )
[ʔaasaat]
- detail »
name of a constellation; the 21st and 22nd lunar mansions