Khmer Dictionary: អមាត្យ
Chuon Nath's Khmer-Khmer Dictionary
-
អមាត្យ
( ន.នាមសព្ទ )
[អៈម៉ាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អមច្ច) មន្រ្តីអ្នកស្និទ្ធជិតនឹងព្រះរាជា, មន្រ្តីអ្នកប្រឹក្សាកិច្ចការផែនដីជាមួយនឹងព្រះរាជា ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “នាហ្មឺនខ្ញុំរាជការក្នុងព្រះរាជសម្នាក់ ឬខ្ញុំរាជការជិតព្រះអង្គ” ។
- មហាអមាត្យ អាមាត្យធំ (សេនាបតី) ។
- រាជអមាត្យ (មើលក្នុងពាក្យ រាជ) ។
- អមាត្យាធិបតី អធិបតីនៃពួកអមាត្យ (សេនាបតីធំ; នាយករដ្ឋមន្រ្តី ។ល។
-
អមាត្យ
( ន.នាមសព្ទ )
[អៈម៉ាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អមច្ច) សម្លាញ់ ។ ច្រើនប្រើជា មិត្រអមាត្យ ឬ មិត្តាមាត្យ (បា. មិត្តាមច្ចា) មិត្រនិងសម្លាញ់ : ចេះសង្រ្គោះមិត្រអមាត្យ (ចេះសង្រ្គោះមិត្រសម្លាញ់) ។
Headley's Khmer-English Dictionary
-
អមាត្យ
( n )
[ʔaʔmaat]
- detail »
king's confidant, royal advisor; personal servant of a king, royal servant
-
អមាត្យ
( n )
[ʔaʔmaat]
- detail »
close / intimate friend
-
អមាត្យាធិបតី
( n )
[ʔaʔmaatyaatʰɨppaʔdəy]
- detail »
chief royal advisor; prime minister