Khmer Dictionary: អត្ត
Chuon Nath's Khmer-Khmer Dictionary
-
អត្ត
( ន.នាមសព្ទ )
[អ័ត-តៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាត្មន៑) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។
- អត្តកិលមថានុយោគ (--កិ-ល៉ៈម៉ៈ--) ការប្រកបព្យាយាមតឹងហួសពេកឲ្យនឿយលំបាកខ្លួនផលប្រយោជន៍ (ជាវត្តប្រតិបត្តិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ) ។
- អត្តឃាត ការសម្លាប់ខ្លួនឯង (ហៅ អត្តឃាតកម្ម ឬ អត្តវិនិបាតកម្ម អ. ថ. --ប៉ាតៈ-- “ការធ្វើខ្លួនឲ្យឃ្លាតចាកជីវិត” ក៏បាន) ។
- អត្តទត្ថ (--ទ័ត) ប្រយោជន៍ចំពោះខ្លួន, ប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តទត្ថបុគ្គល (--ទ័ត-ថៈ--) បុគ្គលដែលខ្វល់ខ្វាយឬដែលគិតប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តទត្ថភាព ភាពនៃប្រយោជន៍ចំពោះខ្លួន, ការដែលគិតតែប្រយោជន៍ខ្លួនឯង ។
- អត្តទន្ត (--ទ័ន-តៈ ឬ--ទ័ន) អ្នកទូន្មានខ្លួន, អ្នកបង្វឹកចិត្ត បើស្ត្រីជា អត្តទន្តី) ។
- អត្តបរិហារ ឬ--ព្យាបាល ការរក្សាឬថែទាំខ្លួន ។
- អត្តពលកម្ម ឬ --កិច្ច (--ពៈលៈ --) អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន ។
- អត្តភាព ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព ។
- អត្តលេខ លេខប្រចាំខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម ។
- អត្តសន្និយាតន៍ (--សន់-ន៉ិយ៉ាត) ការប្រគល់ខ្លួនឲ្យនៅក្នុងអំណាចគេ ។
- អត្តសញ្ញាណ (--ស័ញ-ញ៉ាន) គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាពត៌មាននោះៗពិតជាមាន ឬត្រូវចំលើរូបបុគ្គល ឬក៏វត្ថុណាមួយ : មនុស្សនិងសត្វ តែងមានអត្តសញ្ញាណផ្ទាល់ខ្លួនជាដរាប ។ (បារ. Identité) ។
- អត្តសញ្ញាណប័ណ្ណ ឬ--បត្រ លិខិតជាផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ ។
- អត្តសម្មាបណិធិ (-ស័ម-ម៉ា-ប៉ៈណិ-ធិ) ការតាំងខ្លួនឲ្យល្អ គឺការតាំងចិត្តប្រតិបត្តិតាមធម៌ តាមច្បាប់ ។
- អត្តហេតុ ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តាធីន (បា. < អត្ត + អធីន “ការឋិតនៅក្នុងអំណាចខ្លួន; ការពឹងផ្អែកខ្លួន;...”) អ្នកដែលមានអំណាចលើខ្លួនឯង (សេរីឬស្វៃរិន, ស្វៃរី) ។
- អត្តាធីនភាព (--នៈ--) សេរីភាពឬស្វៃរីភាព ។
- អត្តានុវាទភ័យ (--ទៈ--; បា. < អត្ត + អនុវាទ “ការពោលទោស; ការតិះដៀល” + ភយ) ភ័យអំពីការតិះដៀលខ្លួនឯង គឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយ នឹងកើតក្ដៅក្រហាយនឹកស្តាយក្រោយស្រឡេតចិត្ត ។
- អត្តាភិបាល (បា. < អត្ត + អភិបាល “ការរក្សា, ថែទាំ”) ដូចគ្នានឹង អត្តបរិហារ, អត្តព្យាបាល ដែរ ។
- អត្តុក្កង្សនកថា (អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន “ការលើកសរសើរ” + កថា) សម្ដីលើកខ្លួន ។
- អត្តុក្កង្សនភាព ភាវៈឬការលើកតម្កើងខ្លួន ។ល។
-
អត្ត --
(មើលក្នុងពាក្យ អត្ត) ។
-
អត្តខាត់
( គុ.គុនសព្ទ )
[អ័ត-តៈខាត់ ]
( ស.សៀម ( ភាសាសៀម ) )
ដែលខ្វះខាត, មិនសូវបរិបូណ៌, មិនគ្រប់គ្រាន់ : ម្ហូបអត្តខាត់ (ព. សា. ប្រើជា អត្តិខាត់ ក៏មាន អ. ថ. អ័ត-តិ-ខាត់; គួរលែងប្រើ) ។
-
អត្តនោបទ
( ន.នាមសព្ទ )
[អ័ត-តៈន៉ោ បត់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាត្មនេបទំ) បទដើម្បីខ្លួន ។ ឈ្មោះដំណើរកិរិយាសព្ទជាកម្មវាចកនិងភាវវាចក (ព. វ.) ។ ព. ផ្ទ. បរស្សបទ ។
-
អត្តនោមត្យាធិប្បាយ
( ន.នាមសព្ទ )
[អ័ត-តៈន៉ោ ម៉ាត់-ត្យា-ធិប-បាយ ]
( បា.បាលី ( បាលីភាសា ) )
(< អត្តនោ “នៃខ្លួន” + មតិ “គំនិត; ការយល់ឃើញ” + អធិប្បាយ “សេចក្ដីពន្យល់”, មតិ > មត្យ + អធិប្បាយ) អធិប្បាយតាមអត្តនោម័តិគឺអធិប្បាយតាមគំនិតរបស់ខ្លួន ក្រៅពីសំនួនសេចក្ដីក្នុងគម្ពីរដីកាឬក្បួនច្បាប់ ។
-
អត្តនោម័តិ
( ន.នាមសព្ទ )
[អ័ត-តៈន៉ោ ម៉ាត់ ]
( បា.បាលី ( បាលីភាសា ) )
(អត្តនោ “នៃខ្លួន” + មតិ “គំនិត, ការយល់ឃើញ”) គំនិតនៃខ្លួន; ការយល់ឃើញដោយគំនិតរបស់ខ្លួន : និយាយតាមអត្តនោម័តិ, សេចក្ដីនេះជាអត្តនោម័តិ ។
-
អត្តា
[អ័ត-តា]
( បា.បាលី ( បាលីភាសា ) )
(< អត្ត) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។ ព. ផ្ទ. អនត្តា ។
-
អត្តា--
(មើលក្នុងពាក្យ អត្ត) ។
-
អត្តិខាត់--
(មើលក្នុងពាក្យ អត្តខាត់) ។
-
អត្តុ--
(មើលក្នុងពាក្យ អត្ត) ។
Headley's Khmer-English Dictionary
-
អត្ត
( n )
[ʔattaʔ]
- detail »
body; self, soul; feeling; personality
-
អត្ត
( n )
[ʔattaʔ]
- detail »
person, subject
-
អត្ត
( n )
[ʔattaʔ]
- detail »
fortune-telling, sorcery; magical mathematical formula
-
អត្តខាត់
( adj )
[ʔattaʔkʰat]
- detail »
to be scarce, hard to find; lacking, incomplete, deficient
-
អត្តា
( n )
[ʔattaa]
- detail »
spirit, self, ego; feeling
-
អត្តិខាត់
- detail »
See: អត្តខាត់ -
អត្តិភាព
( n )
[ʔatteʔpʰiep]
- detail »
existence; being; presence
-
អត្តុក្កង្សនកថា
( n )
[ʔattokkaŋsaʔnaʔkaʔtʰaa]
- detail »
bragging, self-glorification