Khmer Dictionary: អណ្ដើក
Chuon Nath's Khmer-Khmer Dictionary
-
អណ្ដើក
( ន.នាមសព្ទ )
អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ (ទ្រូង) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើង ៤ ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ --ក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់ ។ល។ (ព. ប្រ.) : ម្ដាយអណ្ដើក ម្ដាយណាដែលគ្រាន់តែបង្កើតកូនមកហើយក៏បោះបង់ចោលមិនបីបាច់រក្សា, អ្នកប្រាជ្ញលោកពោលដោយឧបមាថា ម្ដាយនោះឯងដូចជាមេអណ្ដើកដែលគ្រាន់តែបញ្ចេញស៊ុត ហើយក៏កកាយដីលុបកប់ស៊ុតហើយបោះបង់ចោលឥតនឹកនាដូច្នោះដែរ; លទ្ធិពុទ្ធពោលថា ទោះបីយ៉ាងនេះក៏ដោយមាតានោះក៏ឈ្មោះថាជា ម្ដាយ នៃកូននោះហើយ, កាលបើកូននោះបានស្គាល់ថាជា ម្ដាយបង្កើតរបស់ខ្លួន ក៏ត្រូវតែកូននោះជា កតវេទី ឬ កតវេទិនី ចំពោះម្ដាយនោះដែរ ។ ព. ផ្ទ. ម្ដាយមាន់ មានអត្ថន័យថា ម្ដាយដូចជាមេមាន់ ។
- ឧបជ្ឈាយ៍អណ្ដើក និង
- ឧបជ្ឈាយ៍មាន់ ក៏មានន័យដូចគ្នានឹង ម្ដាយអណ្ដើក, ម្ដាយមាន់ ដែរ ។
-
អណ្ដើក
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតក្នុងពោះបណ្តាលអំពីគ្រុនតត្រំតត្រើយយូរឬគ្រុនចាញ់ : កើតអណ្ដើក ។ បន្ទះឈើដែលកាប់កាត់ពុះបកយកសាច់ក្រៅជាកំណាត់ធំៗខ្លីៗ ដើម្បីនឹងចាំងសាច់ខាងក្នុងឲ្យរាប : បកអណ្ដើកឈើ ។
-
អណ្ដើកមាស
( ន.នាមសព្ទ )
សុខុមសត្វមួយប្រភេទ សម្បុរលឿងពព្រុស មានស្លាបហើរបាន ចូលចិត្តស៊ីស្លឹកល្ពៅ, តាសក់ជាដើម : អណ្ដើកមាសស៊ីស្លឹកល្ពៅរេចរិលអស់ ។
Headley's Khmer-English Dictionary
-
អណ្ដើក
( n )
[ʔɑndaək]
- detail »
generic name for certain, usually hard-shelled, turtles (including members of the genera Testudo, Emys, Geoemyda, Cyclemis, and Pyxidia and poss. the soft-shelled genus Trionyx)
-
អណ្ដើក
( n )
[ʔɑndaək]
- detail »
kind of stomach disease
-
អណ្ដើក
( n )
[ʔɑndaək]
- detail »
chip of wood from the outer part of a tree / log
-
អណ្ដើក
( n )
[ʔɑndaək]
- detail »
spleen