Khmer Dictionary: ហេតុ
Chuon Nath's Khmer-Khmer Dictionary
-
ហេតុ
( ន.នាមសព្ទ )
[ហែត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការឬដំណើរដែលប្រព្រឹត្តទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើមទង, ទងគន្លង; ដើមចម; ផ្លូវ, ផ្លូវសេចក្ដី; វិធី; បំណង ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដំណើរឬរឿងដែលកើតឡើង; រឿងរ៉ាវ, ការទាស់ទែងគ្នា” : មានហេតុ, កើតហេតុនឹងគ្នា, បង្កហេតុ, នាំបណ្តាលហេតុ ។ ព្រោះហេតុនោះ ព្រោះដំណើរនោះ ។ ឲ្យហេតុ ឲ្យទំនង ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហេ-តុ, ដូចជា ហេតុឃាត ការសម្លាប់ហេតុ, ការបំបាត់ហេតុ ។
- ហេតុឃាតក ឬ - --ឃាតកៈ (--ដក់ ឬ --តៈកៈ) អ្នកសម្លាប់ឬបំបាត់ហេតុ (បើស្រ្តីជា ហេតុឃាតិកា) ។
- ហេតុនិទាន ទីតាំងនៃហេតុ, រឿងហេតុ ។
- ហេតុប្បភព ឬ - --ប្រភព (--តុប-ប៉ៈភប់ ឬ--ប្រៈភប់; បា. ហេតុប្បភវ, សំ. ហេតុប្រភវ) ដែលមានហេតុនាំឲ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឲ្យកើត (តណ្ហាជាហេតុសេចក្ដីទុក្ខជាផល) ។
- ហេតុផលសន្ធាន (--ផៈល៉ៈ--) ពាក្យតហេតុនិងផល គឺពាក្យសម្រាប់ប្រើក្នុងប្រយោគ ប្រាប់ផលដែលជាប់តមកពីហេតុ, ប្រើចំពោះពាក្យថា ព្រោះ, ព្រោះថា, ព្រោះហេតុនោះបានជា, ដ្បិត, ដ្បិតជា, ដ្បិតថា (ព. វ.) ។
- ហេតុភូត ដែលកើតជាហេតុ ។
- ហេតុម័ត ឬ - --មន្ត (--ម៉ាត់ ឬ --ម៉ន់) ដែលមានហេតុ (បើឥត្ថីលិង្គជា ហេតុមតី ឬ --មន្តី) ។
- ហេតុមូល ឬ - មូលហេតុ (--លៈហែត) ហេតុដើមឬដើមហេតុ ។
- ហេតុរូប រូបហេតុ, តួហេតុ ។
- ហេតុវាទ ការជជែករកឲ្យឃើញហេតុ; សម្តីដែលលើកយកហេតុមកនិយាយ ។
- ហេតុវាទក ឬ - --វាទកៈ (--ទក់ ឬ --ទៈកៈ) អ្នកដែលនិយាយជជែករកឲ្យឃើញហេតុ (បើស្រ្តីជា ហេតុវាទិកា) ។
- ហេតុវាទិន ឬ - --វាទី អ្នកដែលចូលចិត្តឬហៃជជែករកឲ្យឃើញហេតុ (បើស្រ្តីជា ហេតុវាទិនី) ។
- ហេតុវិជ្ជា, --វិទ្យា ឬ - --សាស្រ្ត វិជ្ជាដែលត្រិះរិះរកឲ្យឃើញតាមហេតុ (តក្កវិជ្ជា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហេតុវិជ្ជា អ្នកប្រាជ្ញនានា ក្នុងលោកទាំងមូល រមែងស្រាវជ្រាវ រាវដោយអនុកូល រកឃើញប្រមូល ប្រមុំតាមពិត ។ ហេតុនិងបច្ច័យ មានការប្រាស្រ័យ ជាគូការគិត រាវរកខុសត្រូវ តាមផ្លូវពិនិត្យ បើទាល់ការគិត ពុំអាចរកឃើញ ។ល។
-
ហេតុ--
(មើលក្នុងពាក្យ ហេតុ) ។
-
ហេតុការណ៍
( ន.នាមសព្ទ )
[ហែត-កា]
( បា.បាលី ( បាលីភាសា ) )
រឿងរ៉ាវដែលកើតឡើងដោយហេតុផ្សេងៗ មានដូចជាចោរប្លន់ ឬកាប់សម្លាប់គ្នា, ភ្លើងឆេះផ្ទះ, គ្រោះថ្នាក់ចរាចរណ៍ជាដើម ។
-
ហេតុបច្ច័យ
( ន.នាមសព្ទ )
[ហែតប៉ាច់ច័យ]
( បា.បាលី ( បាលីភាសា ) )
ដំណើរដែលប្រព្រឹត្តទៅដើម្បីបានសម្រេចផល, មូល, ឫសគល់នៃរឿង, ឫសគល់នៃលទ្ធផលអ្វីមួយ, ផលដែលកើតពីហេតុអ្វីមួយ, ហេតុការណ៍ដែលមានអ្វីមួយជាមូលដ្ឋាន, ជាដើមហេតុ ។
-
ហេតុភេទ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដំណើរទំនង, បែបបទ, ជើងការណ៍, ដំណើរការណ៍ដែលប្រព្រឹត្តទៅ ។
Headley's Khmer-English Dictionary
-
ហេតុ
( n )
[haet]
- detail »
reason, cause, motive, matter; source, origin; method.
-
ហេតុ
( conj )
[haet]
- detail »
because (of); for the reason that