Khmer Dictionary: ហត្ថបាស
Chuon Nath's Khmer-Khmer Dictionary
-
ហត្ថបាស
( ន.នាមសព្ទ )
[ហ័ត-ថ្បាស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហស្ដ “ដៃ” + បាឝ “អន្ទាក់”) អន្ទាក់ដៃ ។ ក្នុងវិន័យពុទ្ធសាសនា ប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង ២ ហត្ថមួយចំអាម; មានបែបកំណត់ ២ យ៉ាងគឺ សម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗ ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមក អស់ម្ខាង ១ ហត្ថ នៅសល់ចន្លោះ ១ ចំអាម គឺឲ្យឃ្លាត ១ ចំអាមពីគ្នា រួមជា ២ ហត្ថ ១ ចំអាម ។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហក ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមក រួមទាំងពីរខាងឲ្យបាន ២ ហត្ថ ១ ចំអាម ។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈ ក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាស ដែរ : ភិក្ខុគង់ហត្ថបាស, ប្រគេនអីវ៉ាន់លោកហត្ថបាស ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ហត្ថបាស
[hat baah]
- detail »
hand trap
-
ហត្ថបាស
[hat baah]
- detail »
allotted space required for one monk to sit so as to provide equal spacing between monks (approximately 30 inches); allotted space required for the dishes of one monk and for spacing between dishes for each monk
See: អន្ទាក់ដៃ