Khmer Dictionary: ស្វាធ្យាយ
Chuon Nath's Khmer-Khmer Dictionary
-
ស្វាធ្យាយ
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សជ្ឈាយ) សូត្រឮបន្តិចៗ ឬសូត្រខ្សឹបៗ; ទន្ទេញ : ស្វាធ្យាយមន្ត, ស្វាធ្យាយបាលី គឺសូធ្យមន្ត, សូធ្យបាលី ។
-
ស្វាធ្យាយន៍
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ស្វាធ្យាយន; សជ្ឈាយន) ការសូត្រឮបន្តិចៗ ឬការសូត្រខ្សឹបៗ; ការទន្ទេញ : ធ្វើស្វាធ្យាយន៍, សិស្សនេះមានស្វាធ្យាយន៍ជានិច្ច គឺធ្វើការសូធ្យ, មានការសូធ្យ ។
-
ស្វាធ្យាយិន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សជ្ឈាយី) អ្នកស្វាធ្យាយ, អ្នករៀនទន្ទេញ (បើស្ត្រីជា ស្វាធ្យាយិនី) ។
Headley's Khmer-English Dictionary
-
ស្វាធ្យាយ
( v )
[svaatyiey]
- detail »
to recite / chant softly / in a whisper; to meditate, pray; to learn by heart, study
-
ស្វាធ្យាយន៍
( n )
[svaatyiey]
- detail »
soft recitation / chanting