Khmer Dictionary: ស្លុត
Chuon Nath's Khmer-Khmer Dictionary
-
ស្លុត
( កិ.កិរិយាសព្ទ )
ចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើងដោយមានទុក្ខខ្លាំងឬភ័យខ្លាំង : ទាហានចិត្តមុតមិនស្លុតនឹងចម្បាំង ។ ជច់, ទ្រុឌ, ងាស់គាំង ដោយគ្រលៀសភ្លាត់សរសៃ : ស្លុតជង្គង់ ។ កិ. វិ. ឬ គុ. ដែលចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើង : ភ័យស្លុត ។
- ស្លុតរន្ធត់ ស្លុតញាប់ ញ័រខ្លាំង ។
- ស្លុតស្លន់ ស្លុតភ័ន្តភាំងគាំងស្មារតី ។
-
ស្លុតី
( ន.នាមសព្ទ )
[ស្លុត-ដី ]
( សំ. បា. ក្ល.សំស្រ្កឹតនិងបាលីលាយក្លាយ )
(ស្តុតិ; ថុតិ) សេចក្ដីសរសើរ, សេចក្ដីស្ងើច :
- សូត្រស្លុតី សូត្រសេចក្ដីសរសើរ ។ ខ្មែរប្រើចំពោះតែពាក្យឃ្លោងឃ្លា សម្រាប់ពួកព្រាហ្មណ៍សូត្រថ្វាយជ័យមង្គល ចំពោះព្រះមហាក្សត្រក្នុងព្រះរាជពិធីណាមួយ : ពួកបារគូសូត្រស្លុតីថ្វាយជ័យមង្គល ។
- ស្លុតីកថា (--កៈ--) ពាក្យពោលសរសើរ, សម្ងើច (ប្រើជា ស្លុតីវាទ ក៏បាន) ។
- ស្លុតីបាឋកៈ (--ប៉ាឋៈកៈ) អ្នកសូត្រស្លុតី (បើស្ត្រីជា ស្លុតីបាឋិកា) ។
- ស្លុតីវាទិន ឬ--វាទី អ្នកឱសាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ; បើស្ត្រីជា ស្លុតីវាទិនី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្តុតិ ផង) ។
Headley's Khmer-English Dictionary
-
ស្លុត
( adj )
[slot]
- detail »
to be overcome (e.g. by grief), lose countenance, become abashed; to be afraid, stunned, shocked.
-
ស្លុត
( v )
[slot]
- detail »
to tremble (with fear); to panic.
-
ស្លុត
( adv )
[slot]
- detail »
in a frightened / stunned manner
-
ស្លុត
( adj )
[slot]
- detail »
to be out of joint, paralyzed, stiff (of a joint)
-
ស្លុតី
( n )
[slot dəy]
- detail »
rhymed welcoming speech made by the Brahmans to the king during a royal ceremony; praising, eulogy
-
ស្លុតី
( n )
[slot dəy]
- detail »
respect, esteem, greeting, congratulation, admiration, compliment