Khmer Dictionary: ស្មៅ
Chuon Nath's Khmer-Khmer Dictionary
-
ស្មៅ
( ន.នាមសព្ទ )
ពូជពួកមួយដែលដុះឯងលើផែនដីឬក្នុងទឹកស្លឹកសណ្ឋានជាចម្រៀកតូចៗ (ហៅរួមថា តិណជាតិ ទីទៃពីរុក្ខជាតិ, លតាជាតិ, ធញ្ញជាតិ...) មានច្រើនយ៉ាងជាអនេក: ស្មៅទឹក, ស្មៅគោក ។ ព. ប្រ.
- ស្មៅកិលេស ឬ
- ស្មៅតណ្ហា កិលេសឬតណ្ហាដែលទ្រុបទ្រុលក្នុងសន្ដានបុថុជ្ជន ដូចជាស្មៅដុះចាក់ឫសស្មូញស្មាញក្នុងដី ។
- ស្មៅព្រៅ ស្មៅដែលដុះទ្រុបទ្រុលតាំងពីនៅខ្ចីដល់ចាស់ចេញផ្កាផ្លែឥតដែលមានសត្វតិណភ័ក្សណាស៊ី; ឬស្មៅសម្ទាយ ។ល។
-
ស្មៅស្រូបពិសពស់
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទស្លឹកស្រួចៗ, មានដើមទន់ល្មម, សន្ដានស្មៅក្បាលកណ្តៀរប៉ុន្តែត្រួយសម្បុរក្រហមប្រឿងៗ កាច់ឬកាត់ដាំរស់, គេច្រើនដាំធ្វើចំណារសួនឬដាំគាបធ្វើរបងជាចំណារទាបៗ គេកាត់តម្រឹមឲ្យមានកម្រាស់សមរម្យ; តាមពាក្យបរម្បរាថាជាស្មៅស្រូបពិសពស់ពីខ្លួនមនុស្សដែលពស់ចឹកឲ្យជារស់រានមានជីវិតបាន
Headley's Khmer-English Dictionary
-
ស្មៅ
( n )
[smav]
- detail »
grass, generic term for grasses and grass-like plants
-
ស្មៅ
( n )
[smav]
- detail »
strong passion (esp. referring to sexual passion)
Reference: ស្មៅកិលេស