Khmer Dictionary: ស្មោះ
Chuon Nath's Khmer-Khmer Dictionary
-
ស្មោះ
( កិ.កិរិយាសព្ទ )
ត្រង់អស់ពីចិត្ត ឥតកិច្ចកលមាយា, ត្រង់សុទ្ធសាធ : ចិត្តស្មោះ, ស្រឡាញ់ស្មោះ ។ ស្មោះចំពោះ ស្មោះឆ្ពោះត្រង់ ។ ស្មោះត្រង់ ស្មោះពិត ។ ស្មោះស្ម័គ្រ ឬ ស្ម័គ្រស្មោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ម័គ្រ) ។ ស្មោះស្មាន សោះសា, ដែលជាស្រឡះហើយ, អស់ឈឺ : ជាស្មោះស្មាន ។ ស្មោះស្មើ ស្មោះឥតល្អៀង ។ល។
-
ស្មោះងារ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ខ្ជីខ្ជា តាមតែរួចពីដៃ, តាមតែរួចពីមាត់, តាមតែប្រទះ, តាមតែបាន : ការស្មោះងារ, សម្ដីស្មោះងារ, ធ្វើការស្មោះងារ ។
- មនុស្សស្មោះងារ មនុស្សខ្ជីខ្ជា; មនុស្សដែលស្និទ្ធស្នាលនឹងគ្នាឥតខ្លាចចិត្តគ្នាទៅវិញទៅមក ។ល។
-
ស្មោះសរ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(សមោសរ “ប្រជុំឬជួបជុំគ្នាដោយរីករាយ”) សេចក្ដីរីករាយរាក់ទាក់, សេចក្ដីរួសរាយ, សាទរ : ទទួលភ្ញៀវដោយស្មោះសរ ។
Headley's Khmer-English Dictionary
-
ស្មោះ
( adj )
[smɑh]
- detail »
to be honest, sincere, frank, straightforward, direct; loyal, faithful
-
ស្មោះ
( fp )
[smɑh]
- detail »
emphatic final particle
Eg. ខ្ញុំជាអ្នកក្លាហានស្មោះ!: I am (really) a brave man!