Khmer Dictionary: សេដ្ឋី
Chuon Nath's Khmer-Khmer Dictionary
-
សេដ្ឋី
( ន.នាមសព្ទ )
[សេត-ឋី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រេឞ្ឋិន៑) អ្នកមានទ្រព្យឧត្តម, អ្នកមានទ្រព្យច្រើន, អ្នកមានធំ (បើស្ត្រីជា សេដ្ឋិនី) ។ តាមប្រពៃណីក្នុងសម័យបុរាណ, ទោះបីអ្នកមានទ្រព្យច្រើនអម្បាលម៉ានក៏ដោយ បើមិនមានសញ្ញាបត្រឬស្វេតច្ឆត្រដែលព្រះរាជាឬរដ្ឋបាលតាំងទេ នឹងហៅថា សេដ្ឋី ពុំបានឡើយ ។
- សេដ្ឋីកូល (បា. សេដ្ឋិកុល) ត្រកូលសេដ្ឋី ។
- សេដ្ឋីឆត្រ (បា. សេដ្ឋិច្ឆត្ត; សំ. ឝ្រេឞិ្ឋច្ឆត្រ) ស្វេតឆត្រសម្រាប់យសស័ក្ដិជាសេដ្ឋី (ដោយព្រះរាជាទ្រង់ព្រះរាជទានឬដោយមានព្រះរាជានុញ្ញាត) ។
- សេដ្ឋីធីតា (--ដា; បា. សេដ្ឋិ--) កូនស្រីរបស់សេដ្ឋី ។
- សេដ្ឋីបុត្ត (បា. សេដ្ឋិ--) កូនប្រុសរបស់សេដ្ឋី ។ល។
Headley's Khmer-English Dictionary
-
សេដ្ឋី
( n )
[seetʰəy]
- detail »
wealthy man
-
សេដ្ឋី
( n )
[seetʰəy]
- detail »
title given to those very wealthy people who received the white parasol from the king