Khmer Dictionary: សេ
Chuon Nath's Khmer-Khmer Dictionary
-
សេ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
សិញ; ស្អេក, ស្អេកស្កះ, ញឹកណាស់ : ដើរញាប់សេ; ញឹកសេ ។
-
សេក
( ន.នាមសព្ទ )
បក្សីពួកមួយ សម្បុរបៃតង ចំពុះខ្លីខុប, មាន ៣ ប្រភេទគឺ សេកសោម សេកមាឌធំ ចំពុះក្រហម; សេកយារ សេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់ សេកមាឌតូច ចំពុះខ្មៅ (អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅ សេកក្រិស “សេកតូច”); សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី ។
-
សេក
( ន.នាមសព្ទ )
[សែក ]
or សែក
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សេក) ការស្រោចទឹក; ការប្រោះព្រំ, ការជជុះរលាស់ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីថា “សូត្រមន្តអាគមប្រសិទ្ធីឲ្យពូកែ” (តាមទម្លាប់ច្រើនសរសេរ សែក ជាង) : សែកមន្ត, សែកអាគម, សែកគាថាដាស់ដើមថ្នាំ ។
-
សេកកិច្ច
( ន.នាមសព្ទ )
[--កៈកិច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សេក + --កិច្ច) កិច្ចឬការប្រោះព្រំ, ការជជុះរលាស់; ការស្រោចទឹក : ធ្វើសេកកិច្ច (ប្រើជា សេចនកិច្ច ក៏បាន) ។
-
សេក្ខ
( ន.នាមសព្ទ )
[សេក-ខៈ ឬ សេក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝៃក្ស) អ្នកដែលនៅកំពុងសិក្សា, អ្នករៀន ។ ខ្មែរបុរាណហៅក្មេងដែលនៅរៀនអក្សរក្នុងវត្តថា សេក្ខលោក ឬ កូនសេក្ខ (សិស្សលោក ឬកូនសិស្ស); ក្នុងសម័យឥឡូវក៏នៅមានប្រើខ្លះដែរ : ហ៏មើលចាត់ចែងរៀបបាយឲ្យសេក្ខលោកផង ! (អ្នកខែត្រតាកែវនិងខែត្រកំពតនិងខែត្រកំពង់ស្ពឺប៉ែកខាងលិចនៅប្រើពាក្យនេះជាងអ្នកខែត្រឯទៀត) ។
- សេក្ខបុគ្គល (សេកខៈបុកគល់) បុគ្គលអ្នកនៅកំពុងសិក្សាតទៅទៀត, បានខាងអរិយបុគ្គល៧ថ្នាក់គឺ អ្នកដែលបានសម្រេចសោតាមគ្គ, សោតាផល, សកទាគាមិមគ្គ, សកទាគាមិផល, អនាគាមិមគ្គ, អនាគាមិផល, អរហត្តមគ្គ (ព្រោះនៅមានការសិក្សាឲ្យបានសម្រេចមគ្គផលតាមលំដាប់ថ្នាក់តៗ ទៅរហូតដល់អរហត្តផល); ហៅខ្លីត្រឹមតែ សេក្ខៈ ក៏បាន (ព. ផ្ទ. អសេក្ខៈ, អសេក្ខបុគ្គល) ។
- សេក្ខភូមិ (សេក-ខៈភូម) ថ្នាក់នៃសេក្ខបុគ្គល (ព. ផ្ទ. អសេក្ខភូមិ) ។ល។
-
សេង
( កិ.កិរិយាសព្ទ )
( ចិ.ចិន (ភាសាចិន) )
គុណលេខ ។
- សេងផ្ទះឲ្យគេ ឲ្យផ្ទះឈ្នួលដែលខ្លួនកំពុងជួលនៅទៅអ្នកដទៃជួលនៅវិញ ដោយយករង្វាន់ពីគេខ្លះដោយត្រូវត្រាច់គ្នា ។
-
សេចក្ដាំ
( ប.បរិវារសព្ទ )
[សាច់-ក្តាំ, ជើង ដ]
ពាក្យបរិវាររបស់ពាក្យ សេចក្ដី ប្រើជា សេចក្ដីសេចក្តាំ សេចក្ដីទាំងពួង, សេចក្ដីផ្សេងៗ (ព. សា.) ។
-
សេចក្ដី
( ន.នាមសព្ទ )
[សាច់-ក្តី, ជើង ដ]
ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ : តែងសេចក្ដី, មិនយល់សេចក្ដី, វាយសេចក្ដីមិនបែក, ធម៌នេះមានសេចក្ដីជ្រាលជ្រៅ, អស់សេចក្ដីត្រឹមប៉ុណ្ណេះ ។ ពាក្យជា កិរិយាសព្ទ ឬជា គុណសព្ទ ដែលមិនបែកចេញទៅជាសាធនៈឲ្យជា នាមនាម, ដូចជា កិរិយាសព្ទ ថា ក្រើន, ចម្រើន, បន្ទោស, យល់, សរសើរ, ស្លាប់ ជាដើម; គុណសព្ទ ដូចជា ល្អ, អាក្រក់, ជំនាញ, ឈ្លាស ជាដើម; កាលណាត្រូវការឲ្យទៅជា នាមនាម ត្រូវប្រើពាក្យថា សេចក្ដី នេះរៀងពីខាងដើមជាជំនួយទើបទៅជា នាមនាម បាន (ចំពោះតែ អរូបនាម) : សេចក្ដីក្រើន (ដែលគួរប្រើជា កម្រើន ន.), សេចក្ដីចម្រើន, សេចក្ដីបន្ទោស, សេចក្ដីយល់, សេចក្ដីសរសើរ, សេចក្ដីស្លាប់; សេចក្ដីល្អ; សេចក្ដីអាក្រក់; សេចក្ដីជំនាញ; សេចក្ដីឈ្លាស ។ ឯពាក្យដែលបែកចេញពី កិរិយាសព្ទ ឬពី គុណនាម ដោយមានវិគ្គហៈចេញទៅជា សាធនៈ ឲ្យកើតបានទៅជា នាមនាម (រូបនាម ឬ អរូបនាម) ស្រេចហើយនោះ មិនត្រូវប្រើពាក្យថា សេចក្ដី នេះផ្សំផងទេ, ដូចជា កំណើត < កើត, បំណង < ចង, ចំណង់ < ចង់, ចំណុច < ចុច, ចំណេះ < ចេះ, តម្រិះ < ត្រិះ, បំណង < ប៉ង, ចម្រាម < ប្រាម, សំណូក < សូក; កំហុស < ខុស; តំណូច < តូច, ទំហំ < ធំ, អំណរ < អរ ជាដើម ។ ពាក្យដែលត្រូវប្រើ សេចក្ដី ជាជំនួយនោះ ចួនណាគួរឲ្យប្រើពាក្យ ការ, ដំណើរ ជាដើមជាជំនួយវិញក៏មាន : ការប្រាប់, ការពន្យល់; ការក្រ, ការអាក្រក់; ដំណើរទៅមក ។ ល។
-
សេចគ្រេច
( ន.នាមសព្ទ )
[សាច់-- ]
សេចក្ដីរាក់ជ្រៅ, ការខុសត្រូវ, ការហ្មត់ចត់; អាថ៌សេចក្ដី : ដឹងសេចគ្រេច; និយាយអស់សេចគ្រេច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងឲ្យវែងឆ្ងាយ យល់លង្វែកពាក្យលោកថា (ច្បាប់ពាក្យចាស់) ។
-
សេចនកិច្ច
[--ចៈន៉ៈកិច]
មើលពាក្យ សេកកិច្ច ។
Headley's Khmer-English Dictionary
-
សេ
( adj )
[see]
- detail »
to be fast, quick, swift eg. ដើរជាប់សេ to walk taking quick steps
-
សេ
( n )
[see]
- detail »
malevolent water spirit believed to feed on human blood
See: នឿក -
សេក (១)
( n )
[seek]
- detail »
watering, sprinkling water (usually with the fingers as in blessing rituals); douche, shower, bath (3) saek
-
សេក (១)
( n )
[seek]
- detail »
parrot (2) saek
-
សេក (១)
( v )
[seek]
- detail »
to recite magical incantations
-
សេក្ខ
( n )
[seek, seekkʰaʔ-]
- detail »
pupil, student, disciple (usually refers to students in a monastery; now mainly a dialect word used in parts of Kampot, Takeo, and Kompong Speu provinces)
-
សេង
( n )
[seeŋ]
- detail »
cotton skirt decorated with flowery / geometric patterns (usually សំពត់សេង )
-
សេង
( v )
[seeŋ]
- detail »
to multiply, perform multiplication
-
សេង
( v )
[seeŋ]
- detail »
to sell / rent for a commission; to sublease
-
សេចក្ដី
( n )
[səckdəy ]
- detail »
affair, matter, case; contents (e.g. of a book), story, composition
Eg. សេចក្តីក្នុងសំបុត្រ : contents of a letter