Khmer Dictionary: សូទ្រ
Chuon Nath's Khmer-Khmer Dictionary
-
សូទ្រ
( ន.នាមសព្ទ ) [--ទ្រៈ] or សូទ្រៈ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝូទ្រ; សុទ្ទ) មនុស្សកើតក្នុងវណ្ណៈទី ៤ ឬក្នុងកុលវគ្គទី ៤ (ក្នុងប្រទេសឥណ្ឌា) : ពួកសូទ្រៈ, ពូជសូទ្រៈ ។ អ្នកងារ (ក្នុងកម្ពុជរដ្ឋសម័យពីដើម); បើស្ត្រីជា សូទ្រា ឬ សូទ្រានី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ២ ន. ផង) ។
- សូទ្របុត្រ ឬ - --បុត្រី កូនប្រុសឬកូនស្រីរបស់សូទ្រៈ ។
- សូទ្រវង្ស ពូជសូទ្រៈ ។ល។
-
សូទ្រនិគម
( ន.នាមសព្ទ ) [--ទ្រៈនិគំ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝូទ្រ + និគម) និគមនៃពួកសូទ្រៈ ។ (អ. ថ. សូត-និគំ) ឈ្មោះស្រុកមួយក្នុងអាណាខេត្តសៀមរាប (ស្រុករលួស) នៅខាងកើតទីរួមខែត្រសៀមរាបសព្វថ្ងៃនេះ (ប្រហែលជាកាលពីក្នុងសម័យមហានគរ ស្រុកនេះជាភូមិលំនៅរបស់ពួកសូទ្រៈទេដឹង ?) ។
-
សូទ្រា
( ន.នាមសព្ទ ) or សូទ្រានី ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝូទ្រា ឬ ឝូទ្រានី) ស្រីសូទ្រៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូទ្រ ឬ សូទ្រៈ) ។
Headley's Khmer-English Dictionary
-
សូទ្រ
( n ) [sootreaʔ] - detail »
member of the Shudra (the lowest of the four traditional Hindu classes); common person, laborer, member of the laboring class